កាលពីថ្ងៃទី ១២កាក្កដា ទស្សនវដ្ដី Forbes បានប្រកាសបង្ហាញបញ្ជីឈ្មោះ តារាអាយុក្រោម
៣០ឆ្នាំ រកបានប្រាក់ច្រើនបំផុតក្នុងឆ្នាំ ២០១២ ក្នុងនោះ កំពូលតារាចម្រៀងស្រុកស្រែ និងមាន
រូបស្រស់ស្អាត Taylor Swift គឺជាអ្នកនាំមុខ។
កាលពីឆ្នាំទៅ Lady Gaga គឺជាអ្នកឈរលំដាប់កំពូលតារាងនេះ ជាមួយនឹងទឹកប្រាក់ដែលរក
បានគឺ ៩០លានដុល្លារអាមេរិក។ ចំណែកឆ្នាំនេះ នាងបាន "ប្រគល់" តំណែងនេះទៅអោយកំពូល
តារាចម្រៀងស្រុកស្រែ Taylor Swift។
យោងតាមការកត់ត្រាតាំងពីខែ ឧសភា ឆ្នាំ ២០១១ Taylor Swift រកបានប្រាក់ ៥៧លានដុល្លារ
ដោយសារកម្រងចម្រៀងថ្មីទាំងបី ទទួលបានការគាំទ្រច្រើន។ កម្រងចម្រៀងនិមួយៗត្រូវបានលក់
ចេញយ៉ាងតិច ៤លានផោន ចំណែកការសំណែងមួយយប់អាចរកបាន ១លានដុល្លារ។ ក្រៅពីនេះ
Taylor ក៏មានកិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗជាច្រើន ដូចជាក្រុមហ៊ុនលក់ផលិតផលថែរក្សាទាំ
សម្រស់ CoverGirl ជាដើម។
ខាងក្រោមនេះគឺជា ល្បីឈ្មោះក្រោមអាយុ ៣០ឆ្នាំ ទាំង ១០ដួង ដែលរកបានប្រាក់ច្រើន
បំផុតសម្រាប់ឆ្នាំ ២០១២ ៖
1. Taylor Swift – ៥៧លាន USD
2. Justin Bieber – ៥៥លាន USD
3. Rihanna – ៥៣ លាន USD
4. Lady Gaga - ៥២ លាន USD
5. Katy Perry - ៤៥ លាន USD
6. Adele - ៣៥ លាន USD
7. Kristen Stewart – ៣៤,៥ លាន USD
8. Lil Wayne - ២៧ លាន USD
9. Taylor Lautner – ២៦,៥ លាន USD
10. Robert Pattinson – ២៦,៥ លាន USD
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing