កាលពីមុនត្រូវបានជឿជាក់ថា ការទទួលទានទឹកឃ្មុំ ជួយឲ្យមនុស្សរក្សាបាននូវ ភាពក្មេងជាងវ័យ (ក្រចាស់)។ ថ្មីៗនេះ អ្នកស្រាវជ្រាវពីNwezealand បានរកឃើញថា ទឹកឃ្មុំមានគុណប្រយោជន៍ អាចប្រឆាំងនឹងភាពចាស់បាន។
ក្រុមអ្នកស្រាវជ្រាវបានសាកល្បងធ្វើតេសលើសត្វកណ្តុរ ២ក្រុម ក្រុមដំបូងត្រូវចិញ្ចឹម ដោយអាហារ ដែលមាន ទឹកឃ្មុំ១០ភាគរយ និងស្ករ Sucrose ៨ភាគរយ រីឯក្រុមមួទៀតត្រូវចិញ្ចឹមដោយ អាហារ ដែលគ្មាជាតិស្ករសោះ រយៈពេល១២ខែ ដោយធ្វើតេសដើម្បី វាស់ភាពខ្វល់ខ្វាយ និងការចងចាំ។
លទ្ធផលបានរកឃើញថា កណ្តុរដែឡត្រូវចិញ្ចឹមដោយទឹកឃ្មុំ មានក្តីកង្វល់តិចជាង ទើបអាច វិនិច្ឆ័យ បានថា អាហារផ្អែមពីទឹកឃ្មុំ គួរតែមានប្រយោជន៍ ក្នុងកាត់បន្ថយភាពខ្វាយខ្វល់ និងជួយកែលម្អការ ចងចាំក្នុងវ័យមនុស្សចាស់ បាននិងមានគុណភាព ប្រឆាំង អុកស៊ីដកម្ម ជួយការពារការ បំផ្លាញ កោសិកាក្នុងរាងកាយ ធ្វើឲ្យមិនចាស់មុនវ័យ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល