CamNews

ព័ត៌មានអន្តរជាតិ 

ពិតឬ ដែលថា អាចមានការវះកាត់ ប្តូរ លលាដ៍ក្បាល ផ្លាស្ទិច ??

ព័ត៌មានអន្តរជាតិ ៖ ជាការពិត បើតាមការអោយដឹង ពីទំព័រ សារព័ត៌មានប្លែកបរទេស​ ដឹមីរ័រ អោយ ដឹងថា បំណែកនៃលលាដ៍ ស្រ្តីម្នាក់ បានជំនួស ដោយលលាដ៍ក្បាល ប្លាស្ទិច ពោលអាចធ្វើទៅបាន ក្រោយពីមានការវះកាត់​ និងបោះពុម្ពចេញ នូវលលាដ៍ក្បាល នោះ តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា 3D

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បញ្ជាក់អោយដឹងថា ជាទូទៅ លលាដ៍ក្បាល មនុស្ស យើងមានកម្រាស់ ប្រមាណជា ១,៥ ស.ម នោះទេ តែដឹងអីថា ជាមួយនឹងវត្តមាន លលាដ៍ក្បាល ស្រ្តីករណីមួយនេះ វ័យ ២២ ឆ្នាំ នាងមានកម្រាស់លលាដ៍ក្បាល ដល់ទៅ ៥ ស.ម ឯណោះ ដោយ នៅក្នុងនោះ វាគឺជាចលករមួយ ដែលញ៉ាំងអោយមានសម្ពាធ និង បាត់បង់ ចក្ខុវិញ្ញាណ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គ្រូពេទ្យវះកាត់ បានជោគជ័យ នៅក្នុងការវះកាត់​ប្រភេទ នេះជាទំព័រប្រវត្តិសាស្រ្ត របស់ពិភពលោក កាលពី ៣ ខែមុន ដោយនៅក្នុងនោះ ធ្លាប់តែមានការវះ កាត់បន្សាំ ដោយដៃ តែពេលនេះ គឺមានការវះកាត់ ប្រកបទៅដោយវិជ្ជាជីវៈខ្ពស់ 3D ។

លោកវេជ្ជបណ្ឌិត ជំនាញខាងធ្វើការវះកាត់ លោក Dr Ben Verweij ក្រោយពីបានធ្វើការវះកាត់បាន ជោគជ័យ នារីជាអ្នកជម្ងឺ ត្រូវបានរកអោយឃើញថា លែងមានសម្ពាធក្បាលទៀតហើយ ខណៈ ប្រ ព័ន្ធចក្ខុវិញ្ញាណរបស់នាង ដំណើរការជាធម្មតាឡើងវិញ ។

គួររំឭកថា ករណីវះកាត់​ ពីអ្នកជំនាញ មកពីប្រទេស ហូឡង់ លើកនេះ ត្រូវបានរកអោយឃើញថា បានប្រើប្រាស់ បច្ចេកវិទ្យា 3D ទាំងស្រុង ជាលើកដំបូង របស់ពិភពលោក ខណៈពេល ឆ្នាំ ២០១៣ កន្លងទៅនេះ នៅឯសហរដ្ឋអាមេរិក ឯណោះវិញ បុរសម្នាក់ ត្រូវបានធ្វើការវះកាត់ ដោយទទួលបាន ជោគជ័យ ខណៈមានការវះកាត់ ប្រើប្រាស់ បច្ចេកវិទ្យា 3D ក្នុងអត្រា ៧៥ ភាគរយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video