CamNews

តារា 

វីដេអូគំនូរជីវចលរបស់ Nike មួយនេះទស្សនាហើយ ពិតជារំភើបជក់ចិត្តណាស់ (មានវីដេអូ)

មួយរយៈពេល ចុងក្រោយនេះ Nike បានបញ្ចេញវីដេអូ ផ្សាយពាណិជ្ជកម្ម យ៉ាងច្រើនដែលមានតារា បាល់ទាត់ល្បីៗ ចូលរួមជាច្រើន ដើម្បីឆក់ឱកាស​ ផ្សាយពាណិជ្ជកម្ម ផលិតផលរបស់ខ្លួន ក្នុងឱកាស នៃការប្រកួត World Cup 2014 ។



បើនិយាយពីការ ផ្សាយពាណិជ្ជកម្ម ឥលូវនេះសូម្បីតែ បែបគំនូរជីវចល ក៏ Nike បានផលិតឡើងបាន​យ៉ាងឡូយ ផងដែរ ។ នៅក្នុងវីដេអូ Nike : The Last Game យើងឃើញថា មានអ្នកវិទ្យាសាស្ត្រម្នាក់ បានផលិត កីឡាករក្លែងក្លាយ ដើម្បីដាក់លេងក្នុង តារាបាល់ទាត់ រហូតដល់កីឡាករ មែនទែនធ្លាក់ ខ្លួនទៅធ្វើ មុខរបរផ្សេងៗ ទៀតដោយសារតែ មនុស្សក្លែងក្លាយនោះ ដណ្តើមកន្លែងអស់ ។
 បន្ទាប់ មកកីឡាករ Ronaldo (ប្រេស៊ីល) ដែលមិនអស់ចិត្ត នោះក៏បានទៅ ប្រមូលកីឡាករល្បីៗដូចជា​ Ronaldo, Neymar Jr., Rooney, Zlatan, Iniesta ជាដើមមកប្រមូលផ្តុំ ហើយបង្កើតក្រុមថ្មីមួយ ដើម្បី ប្រជែងជាមួយនិង មនុស្សក្លែងក្លាយទាំងនោះរបស់ អ្នកវិទ្យាសាស្ត្រ ដោយដាក់ថា អ្នកណាចាញ់ នឹងឈប់លេងបាល់រហូត ។ ចង់ដឹងថា អ្នកណាជាអ្នកឈ្នះនោះ យើងទស្សនាវីដេអូ ខាងក្រោម ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube 


Tags: star football nike commercial