ព័ត៌មានអន្តរជាតិ ៖ ព័ត៌មានលម្អិត ក៏ដូចជា ហេតុផលពិត ដែលបានបណ្តាលអោយទូកជនអន្តោប្រ វេសន៍ជន់លិចបាត់ ទៅក្នុងសមុទ្រ Mediterranean កាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅ សម្លាប់មនុស្ស ច្រើនជាង ៨០០ នាក់នោះ ត្រូវបានបញ្ជាក់អោយដឹងហើយ ពីសំណាក់សាក្សីរស់ ។
ព្រះរាជអាជ្ញា នៅក្នុងប្រទេសអ៊ីតាលី អោយដឹងថា កាពីទែន ដែលបានរស់រានមានជីវិត ពីគ្រោះថ្នាក់ ខាងលើ និងប្រឈមមុខ បទចោទប្រកាន់មនុស្សឃាតច្រើនករណីនោះ បាន ធ្វើ អោយទូកជន់លិច ដោយអចេតនា បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍របស់ខ្លួន បុកជាមួយនឹង នាវា សង្គ្រោះ ។ យោង តាមការគូសបញ្ជាក់អោយដឹង ពីអង្គការ សហប្រជាជាតិអោយដឹងថា ករណីគ្រោះ ថ្នាក់លិចទូកជន អន្តោប្រវេសន៍សម្លាប់មនុស្សច្រើនជាង ៨០០ នាក់លើកនេះ គឺជាហេតុការណ៍គ្រោះ ថ្នាក់ អាក្រក់បំ ផុតនៅលើដែនសាគរ សមុទ្រ Mediterranean ។
អង្គការជនអន្តោប្រវេសន៍អន្តរជាតិ The International Organisation ហៅកាត់ថា IOM បំភ្លឹ អោយ ដឹងថា ចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ ២០១៥ នេះ គឺកើនខ្ពស់ដល់ទៅ ៣០ ដង បើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំទៅ ហើយចំនួនអ្នកស្លាប់អាចកើនលើសដល់ទៅ ៣០,០០០ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី