CamNews

យល់ដឹង 

បុរសចិនម្នាក់ច្នៃយន្ដហោះដោយខ្លួនឯង

បុរសវ័យក្មេងម្នាក់នៅភាគខាងជើងប្រទេសចិន ទទួលជោគជ័យក្នុងការរចនា និងបង្កើត
យន្ដហោះមួយគ្រឿងដោយខ្លួនឯង ប្រការនេះបានធ្វើអោយគាត់មានឈ្មោះល្បីល្បាញ
ក្នុងរយៈពេលដ៏ខ្លី។

បុរសឈ្មោះ Baogang ​នៅស្រុក Jingxian(景县) ខេត្រ Hebei បានបើកបរយន្ដហោះដែល
ខ្លួនបានច្នៃកាលពីថ្ងៃទី ២៥ មេសា។

Xie Baogang បានប្រើលោហធាតុផ្សំ aluminum ដើម្បីបង្កើតយន្ដហោះនេះ លើកលែងតែ
ម៉ាស៊ីន និងប្រព័ន្ធ radiator(ឧបករណ៍ធ្វើអោយម៉ាស៊ីនត្រជាក់)។

ប្រេងដែលត្រូវបានប្រើសម្រាប់យន្ដហោះនេះគឺសាំងរថយន្ដ លាយជាមួយប្រេងម៉ាស៊ីន
មួយភាគតូច។ យន្ដហោះរបស់ Xie Baogang ស៊ីប្រេងសាំងជិតស្មើនឹងរថយន្ដធម្មតា។

គំនិតច្នៃប្រឌិត និងភាពក្លាហានរបស់ Xie Baogang បានធ្វើអោយប្រជាជនក្នុងភូមិមានការ
ស្ងើចសរសើរយ៉ាងខ្លាំង៕

ក្រុមសមាជិកគ្រួសារបានជួយដល់ Xie Baogang ក្នុងការអូសយន្ដហោះនេះចេញទៅវាល
ដើម្បីធ្វើការហោះហើរ។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ CFP


Tags: plane china