តើជឿទេថាមនុស្សដែលមានអាយុជាង ៧៥ ឆ្នាំហើយអាចលេងកីឡាបានដូចមនុស្សធម្មតា?
វាជាការពិតដែលលោកយាយ Zhu Shumei វ័យ ៧៥ ឆ្នាំជាអ្នកស្រុករស់នៅខែត្រ Zhejiang
ប្រទេសចិនមានកំពស់ត្រឹមតែ ១ ម៉ែត្រកន្លះតែប៉ុណ្ណោះ តែអាចលេងបាល់បោះមិនចាញ់ក្រុម
កីឡាករអាជីពប៉ុន្មាននោះទេ។
ជារៀងរាល់ព្រឹកលោកយាយតែងតែបានចេញទៅលេងបាល់បោះនៅទីលានបាល់បោះក្នុង
សាកលវិទ្យាល័យហើយស៊ុតបានប្រមាណជាង ២០០ គ្រាប់ជារៀងរាល់ព្រឹក ក្រោយមកគាត់
បានរត់ជាង ១០ ជុំសរុបជាង ៤០០ ម៉ែត្រ និងធ្វើលំហាត់ប្រាណផ្សេងៗ។
ទម្លាប់បែបនេះគឺកន្លងមកជាង ២៣ ឆ្នាំមកហើយដែលគាត់បានប្រកួតប្រជែងជាមួយក្មេងៗ
ក្នុងក្រុងជាច្រើនកន្លែងហើយគេគ្រប់គ្នាចាត់ទុកគាត់ជាមនុស្សចាស់ម្នាក់គួរឱ្យគោរព៕
ដោយ៖ ផានិត
ប្រភពពី៖ K14