ទុគី៖ មានអ្នកអន្តោប្រវេស៍ខុសច្បាប់ សរុបចំនួន ៦១នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និង
៤៦នាក់ទៀត ត្រូវបានជួយ សង្រ្គោះ បន្ទាប់ពី កប៉ាលដែលពួកគេជិះ បានលិចនៅក្នុង
សមុទ្រAegean នៅភាគខាងលិចប្រទេសទុគី កាលពីថ្ងៃព្រហស្បតិ៍ ខែសីហា ម្សិលមិញ។
យោងតាមក្រុមអ្នកជួយសង្រ្គោះ បានឱ្យដឹងថា ការលិចកប៉ាល់ខាងលើនេះ បានបណ្តាល
ឱ្យមានមនុស្ស ៦១នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងនោះមាន បុរស ១២នាក់ ស្រ្តី ១៨នាក់
ក្មេង ២៨នាក់ និងទារក ៣នាក់។
ក្រុមអ្នកអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ភាគច្រើន មកពីប្រទេសប៉ាឡេស្ទីន និងស៊ីរី
ដែលបានភៀសខ្លួន ចេញប្រទេសរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប៕
ដោយ៖ វណ្ណៈ
ប្រភព៖ Chinadaily