CamNews

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កុមារ​ស្លាប់​ដោយ​សារ​លង់​ទឹក​ច្រើន​ជាង​គេ

ថ្មីៗនេះ របាយ​ការណ៍​មួយ ដែលចេញ​ដោយ​អង្គការ​យូនីសេហ្វ និង​សហព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​កុមារ
បាន​រក​ឃើញ​ថា ការ​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ស្លាប់​ដោយ​សារ ​ជំងឺ​
កញ្ជ្រិល, ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​, ជំងឺ​ក្អក​មាន់, ជំងឺ​តេតាណូស, ជំងឺខាន់​ស្លាក់​, និង​ជំងឺ​របេង​ទាំង​អស់
​រួម​គ្នា​ទៅ​ទៀត​។

របាយ​ការណ៍​ថ្មី​មួយ​ បាន​រក​ឃើញ​ថា ការ​លង់​ទឹក​បាន​ក្លាយ​ជា​មូល​ហេតុ​ចម្បង​គេ​ដែល​បណ្តាល​ឲ្យ​
កុមារ​ស្លាប់​ នៅ​តាម​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ី។ ក្នុង​ របាយ​ការណ៍​នោះ ឲ្យ​ដឹង​ទៀត​ថា មាន​កុមារ​ម្នាក់​ក្នុង
​ចំណោម​កុមារ ៤​នាក់​ស្លាប់​ដោយ​សារ​ការ​លង់​ទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា, បង់ក្លាដេស, វៀតណាម​, ថៃ
និង​ខេត្ត​ចំនួន​ពីរ​ក្នុង​ប្រទេស​ចិន​។

ប្រភព៖ rdiaus
ដោយ៖ ណាវី