CamNews

ក្មេង១៣នាក់បាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យនៅQatar គឺជាជនបរទេស

ក្មេងដែលបានបាត់បង់ជីវិតក្នុងគ្រោះអគ្គីភ័យនៅមជ្ឈមណ្ឌល ពាណិជ្ជកម្ម Villaggio នោះ
មានសញ្ជាតិ អេស្បាញ ជប៉ុន ហ្វីលីពីន ប៊ែនីន និងប្រទេសមួយចំនួនទៀត។

ក្រសួងមហាផ្ទៃនៃប្រទេស Qatar បានអោយដឹងថា ពុំមានជនស៊ីវិលនៃប្រទេសនេះត្រូវរង
គ្រោះនោះទេ។ ចំណែកមនុស្សពេញវ័យដែលបានស្លាប់ក្នុងហេតុការណ៍នេះ នោះគឺគ្រូ
បង្រៀន ២នាក់ និងបុគ្គលិកសន្ដិសុខស៊ីវិល ២នាក់។ ក្រៅពីនេះ ក៏មានមនុស្សត្រូវរងរបួស ១៥នាក់ក្នុងនោះមានកុមារ ៤នាក់ផងដែរ។

បន្ទាប់ពីមានការឆាបឆេះ នៅវេលាម៉ោង ១១ព្រឹក(ម៉ោងក្នុងស្រុក) គេឃើញមានផ្សែងចេញ
ពីផ្សារទំនើប ខណៈដែលប្រជាជននៅក្បែរនោះនាំគ្នាចាក់ចេញពីលំនៅឋាន។ នគរបាល
បាននិយាយថា ពួកគេបានព្យាយាមចូលទៅកាន់កុមារដ្ឋាន ប៉ុន្ដែមិនអាចទៅរួច ដោយសារ
តែមានកំដៅខ្លាំងពេក។

ញាតិម្នាក់របស់កុមាររងគ្រោះដល់ជីវិតម្នាក់ក្នុងគ្រោះអគ្គីភ័យនេះ បានថ្លែងប្រាប់ Reuters ថា "ហាក់ដូចជា មិនមានការផ្ដល់សញ្ញាអាសន្នណាមួយពីគ្រោះថ្នាក់នេះ"។ ប៉ុន្ដែមន្ដ្រីនៃក្រសួង
មហាផ្ទៃបានថ្លែងថា អាគារទាំងអស់នៅ Qatar សុទ្ធតែគោរពទៅតាមលក្ខណសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ គណកម្មការមួយកំពុងតែស្រាវជ្រាវលើករណីនេះ។

Qatar គឺជាប្រទេសដែលសម្បូរទៅដោយរ៉ែប្រេង នៅតំបន់ឈូងសមុទ្រ ហើយប្រទេសនេះ
ក៏ជាកន្លែងមួយដែលមានកម្រិតជីវភាពខ្ពស់បំផុតក្នុងពិភពលោកផងដែរ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: children died Qatar fire