CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្មេងៗទាមទារតាណូអែល ផ្តល់កាដូ iPad នៅឱកាសបុណ្យណូអែល

តាមស្ថិតិថ្មីៗនេះដែលបង្ហាញដោយ Nielsen ក្មេងៗទូទាំងពិភពលោកបច្ចុប្បន្ន សុទ្ធតែមានក្តី
ស្រមៃមួយដូចគ្នានៅថ្ងៃបុណ្យណូអែល គឺចង់បាន iPad។

តាមរយះស្ថិតិនេះ គឺមានក្មេងៗដល់ 48% ស្ថិតនៅចន្លោះអាយុពី 6 ដល់ 12 ឆ្នាំចង់ឲ្យតាណូ
អែលផ្តល់ iPad សំរាប់ជាកាដូដល់ពួកគេ។ ព័ត៌មាននេះ បានបន្តជួយឲ្យផលិតផលរបស់ Apple
កាន់តែមានតម្រូវការច្រើនថែមទៀតនៅចុងឆ្នាំនេះ ដែលកាលពីឆ្នាំមុនគឺជា iPhone។

បណ្តាផលិតផលរបស់ Apple ត្រូវបានមនុស្សទូទៅស្រលាញ់ចូលចិត្ត
ក្នុងនោះក៏មានទាំងកូនក្មេងផងដែរ

អត្រាឧបករណ៍បច្ចេវិទ្យាដែលក្មេងៗចូលចិត្តនៅក្នុងឱកាសចុងឆ្នាំនេះ
(អាយុចន្លោះពី 6 ដល់ 12ឆ្នាំ នៅអាមេរិច)

អត្រាឧបករណ៍បច្ចេវិទ្យាដែលក្មេងៗចូលចិត្តនៅក្នុងឱកាសចុងឆ្នាំនេះ
(អាយុចាប់ពី13 ឆ្នាំឡើងទៅ នៅអាមេរិច)

ដោយ៖ សិលា
ប្រភព៖ k14


Tags: Children Santa Claus gifts iPad Christmas tablet hightech news