ចូលមកដល់ ចុងសប្តាហ៍ទៀតហើយ ដែលត្រូវជា ថ្ងៃដែលការប្រកួត បាល់ទាត់ ធំៗ ចាប់គូប្រកួតផងដែរ ។ យប់នេះនៅ English Premier League ក្រុមបិសាច ក្រហម Manchester United ប៉ះជាមួយ West Brom ខណៈពេលដែល កាំភ្លើងធំ Arsenal ប៉ះ Everton ក្នុង FA Cup ។
ដូចដែលយើង បានដឹងហើយថា ក្រុម Manchester United សព្វថ្ងៃនេះ ទំរង់នៃការលេង ធ្លាក់ចុះជាខ្លាំង ដែលធ្វើអោយ ក្រុមឈរនៅ លំដាប់ទី ៧ ក្នុងតារាងមាន ៤៥ ពិន្ទុ ។ ចំណែកក្រុម West Brom វិញជាក្រុម ដែលឈរនៅ លេខ ១៧ មាន ២៥ ពិន្ទុ ។ ជំនួបចុងក្រោយ ៣ ប្រកួត របស់ Manchester United និង West Brom ៖
-ខែធ្នូ ២០១២ Manu 2-0 West Brom
-ខែឧសភា ២០១៣ West Brom 5-5 Manu
-ខែកញ្ញា ២០១៣ Manu 1-2 West Brom
ការប្រកួតនៅ យប់នេះ នឹងធ្វើឡើងនាវេលាម៉ោង ៧និង៤៥នាទី យប់ម៉ោងនៅកម្ពុជា ។
Arsenal សព្វថ្ងៃនៅក្នុង តារាង Englis Premier League ឈរនៅលំដាប់ទី ៣ មាន ៥៩ ពិន្ទុ ដែលត្រូវបានគេ មើលឃើញថា រដូវកាលនេះ ការទិញចូលកីឡាករ Ozil ពី Real Madrid ពិតជាធ្វើក្រុម Arsenal រីកចំរើនខ្លាំងណាស់ ។ ចំណែក Everton តាំងតែពី David Moyes ចាកចេញពីក្រុម ទៅ Everton មិនដឹងជាធ្វើអ្វីទេ តែការលេងរបស់ ពួកគេ មានសន្ទុះ នៃការរីកចំរើន ជាខ្លាំងគួរ អោយកត់សំគាល់ ។ ជំនួបចុងក្រោយ ៣ ប្រកួតរបស់ Arsenal និង Everton គឺស្មើរទាំង ៣ ប្រកួតតែម្តង យើងចាំមើលថា តើក្រុមទាំង ២ នេះអ្នកណា ជាអ្នកបំបែក ពងមាន់មុន ។ Arsenal និង Everton នឹងជួបគ្នាក្នុង FA Cup យប់នេះ វេលាម៉ោង ៧និង៤៥នាទីយប់ ម៉ោងនៅប្រទេសកម្ពុជា ៕
ដោយ ៖ កុសល
ប្រភព ៖ livescore,ukfootball