CamNews

កីឡាអន្តរជាតិ 

Manchester United សងសឹក West Brom វិញយ៉ាងទក់សាច់នៅក្រៅដី (មានវីដេអូហាយឡាយ)

យប់មិញនេះ ការប្រកួត Premier League ក្រុមបិសាចក្រហម Manchester United បានធ្វើដំណើរ ទៅទឹកដីរបស់ក្រុម West Brom ដែលកាលពីមុន បានចាញ់នៅ ក្នុងទឹកដី Old Trafford ។ ឥលូវនេះ ជាពេលដែល Manchester United ត្រូវសងសឹកហើយ ។



ចាប់ផ្តើម តង់ទី ១ ភ្លាមក្រុមទាំង ២ មិនអាចធ្វើ អ្វីគ្នាទៅវិញ ទៅមកតែក្រោយ មកនៅនាទីទី ៣៤ Phil Jones បានស៊ុតបាល់ បានមួយគ្រាប់ ធ្វើអោយក្រុម Manchester United នាំមុខក្រុម West Brom ជាបណ្ត អាសន្ន នៅតង់ទី ១ ។ ចូលមកដល់ តង់ទី ២ Manchester United រកឃើញចន្លោះ អវិជ្ជមាន របស់ក្រុម West Brom ជាច្រើនតែ មិនអាចស៊ុតចូល បានរហូតមកដល់ ចុងតង់នៅនាទីទី ៨២ ទៅហើយទើប Rooney ធ្វើបានសំរេច មួយគ្រាប់បន្ថែម ។ ដើម្បីសងសឹក អោយកាន់តែ ខ្លាំងជាងមុនទៀត Welbeck ក៏បន្ថែមមួយគ្រាប់ ទៀតនៅនាទីទី ៩០ ធ្វើអោយក្រុម Manchester United ឈ្នះក្រុម West Brom ក្នុងលទ្ធផល ៣ ទល់ ០ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football manchester united west brom premier league