CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោច បាតុករ ២៨ នាក់ របួស ក្រោយមានករណី បំផ្ទុះគ្រាប់បែក ចូលទៅក្នុងក្បួនដង្ហែ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ក្រុមបាតុករ ផ្ទុះការតវ៉ា ប្រឆាំងរដ្ឋាភិបាល ចាំផ្ទះប្រទេសថៃ បានទទួល រងរបួស ធ្ងន់ និងស្រាល ក្រោយពីមានករណី បំផ្ទុះគ្រាប់បែក ចូលទៅក្នុងក្បួនដង្ហែររបស់ ហ្វូងបាតុករ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ នៅកណ្តាលក្រុង បាងកក ប្រទេសថៃ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស៊ិនហួរ ។

មជ្ឈមណ្ឌល សង្រ្គោះ បន្ទាន់ Erawan របស់ រដ្ឋបាល ក្រុងបាងកក មុននេះ បាននិយាយថា មនុស្ស ២០ នាក់ បានទទួលរងរបួស ក្នុងឧបទ្ទេវហេតុ បើកការវាយប្រហារលើកនេះ ។ ផ្ទុយទៅវិញបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក​ថៃ The Nations អះអាងអោយដឹងថា មកទល់ នឹងខណៈនេះ​ ក្រុមបាតុករទាំងអស់ ក៏កំពុងតែ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងក្រុង ផ្សេងៗពី គ្នា ។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីសយោធា ដោយបានចុះទៅ ធ្វើការស៊ើបអង្កេត ដោយផ្ទាល់ នៅកន្លែងកើតហេតុ ។ យ៉ាងណាមិញ បើតាមការអោយដឹងពីឆ្មាំសន្តិ សុខ មកពី គណៈកម្មការ កំណែទម្រង់ប្រជាធិបតេយ្យ ប្រជាជន ប្រឆាំងរដ្ឋាភិបាល PDRC គូស បញ្ជាក់អោយដឹងថា​ ខ្លួនបានឃើញ ជនដៃដល់ មិនស្គាល់អត្តសញ្ញាណ គប់គ្រាប់បែក ចេញពីជាន់ទី បីចូលទៅក្នុងហ្វូងបាតុករ ដែលកំពុងតែដង្ហែរ ។

គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកមួយនេះ ត្រូវបានគេរាយការណ៍ អោយដឹងថា បំផ្ទុះឡើង នៅ កន្លែងប្រជុំគ្នាពល របស់ហ្វូងបាតុករ ដោយនៅក្នុងនោះ ក៏មានវត្តមាន លោក Suthep Thaug - suban ជាប្រមុខ ។ ភ្លាមៗនោះ លោក Suthep Thaugsuban ដែលត្រូវជាមេដឹកនាំ ការបះបោរត្រូវ បានគេជម្លៀសខ្លួនចេញ ទៅកន្លែង អាថ៍កំបាំងមួយផ្សេងទៀត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Bangkok Thailand Thai Asia Protest Police