CamNews

តារា 

អតីតកីឡាករ Chelsea លោក Mutu ចង់យកទារក ដែលធ្លាក់ចូលបង្គន់ មកចិញ្ចឹម

Mutu ធ្លាប់មានឈ្មោះល្បីល្បាញ បានមួយឆាវដែរ ពេលមកលេងអោយក្រុម Chelsea នៅ
ឆ្នាំ ២០០៣ តែត្រូវលិចទៅវិញ ដោយសារធ្លាក់ខ្លួន​ ចូលទៅក្នុងរឿងអាស្រូវ ។ ទោះជាយ៉ាង
នេះក្តី ថ្ងៃនេះ Mutu បាននិយាយទៅកាន់ អ្នកកាសែតថា រូបលោកចង់ សុំយកទារកចិនដែល
បានធ្លាក់ចូល បង្គន់នោះ មកចិញ្ចឹមណាស់ ព្រោះលោកអាណិតអាសូរ ពេកក្រៃចំពោះទារក
មួយនោះ ។



និយាយទៅកាន់ទូរទស្សន៍ ProTV Mutu និយាយថា ៖ ខ្ញុំពិតជាចង់ យកទារកនោះ មកចីញ្ចឹម
ខ្លាំងណាស់ ទារកនោះពិតជាគួរអោយអាណិតណាស់ រូបលោក និង ភរិយារបស់លោក មាន
ការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលបានដឹងពី ព័ត៌មានមួយនោះ ។ Mutu ក៏បានធ្វើការពិភាក្សា
ជាមួយ ភារិយារបស់លោក រួចហើយដែរ ដោយភរិយារបស់លោក គាំទ្ររឿងគំនិតមួយនេះ
ដោយលោកនិយាយថា លោកនឹងព្យាយាមរិះរកមធ្យោបាយ ដើម្បីអាច សុំសិទ្ធិចិញ្ចឹម ទៅលើ
ទារកម្នាក់នោះ អោយបាន ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: chelsea star mutu