CamNews

យល់ដឹង 

បណ្ដាប្រទេសដែលទទួលឆ្នាំថ្មីមុនគេ និងក្រោយគេបំផុត លើពិភពលោក

តើអ្នកបានដឹងទេថា ប្រទេសដែលទទួលឆ្នាំថ្មីមុនគេបង្អស់ នៅលើពិភពលោក គឺនៅម៉ោង ១៧
ថ្ងៃទី ៣១ធ្នូ និងក្រោយគេបង្អស់ គឺនៅវេលាម៉ោង ១៨ ថ្ងៃទី ១មករា ម៉ោងនៅកម្ពុជា?

នៅសល់តែប្រហែលជាជាង ១០ម៉ោងទៀតប៉ុណ្ណោះ យើងនឹងឈានចូលដល់ឆ្នាំថ្មី ឆ្នាំសកល
២០១៥។ ប៉ុន្ដែ មនុស្សម្នានៅលើពិភពលោក មិនមែនទទួលឆ្នាំថ្មី ក្នុងពេលតែមួយនោះទេ តែ
មានប្រទេសខ្លះ ទទួលអបអរឆ្នាំថ្មី មុន ឬក្រោយគេដល់ទៅរាប់ម៉ោង។

ប្រទេសដែលទទួលពន្លឺព្រះអាទិត្យនៃឆ្នាំថ្មី ដំបូងគេបង្អស់ នៅក្នុងលោក


ដោយសារតែស្ថិតនៅក្នុងតំបន់ម៉ោងដំបូងគេបង្អស់ (UTC+14) ទើប សាម័រ (ឈ្មោះផ្លូវការគឺ រដ្ឋ
ឯករាជសាម័រ/Samoa) ដែលជាប្រទេសនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ក្លាយជាប្រទេស
ទទួលឆ្នាំថ្មីមុនគេបង្អស់ក្នុងពិភពលោក។ ប្រការនេះ មានន័យថា ប្រជាជននៅលើកោះដែលមាន
ផ្ទៃដី ២.៩៣៤គីឡូម៉ែត្រនេះ នឹងប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៥ មុនកម្ពុជា
ប្រហែល ៧ម៉ោង ពោលគឺពួកគេ ចូលឆ្នាំថ្មី នៅពេលវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។

ដោយមានឆ្នេរសមុទ្រដ៏វែងអន្លាយ ដែលមានទិដ្ឋភាពស្រស់ត្រកាល ឆ្នេរខ្សាច់សក្បុស និងទឹក
សមុទ្រខៀវស្រងាត់ កោះសាម័រ នឹងធ្វើឱ្យទេសចរទាំងឡាយ មានអារម្មណ៍ថា ខ្លួនកំពុងស្ថិតក្នុង
ស្ថានសួរគ៌ា។

មិនត្រឹមតែសមុទ្រនោះទេ សាម័រ ក៏មានព្រៃត្រូពិច ដែលសម្បូរដោយបក្សាបក្សី និងម្រឹគីម្រឹគា
ប្លែកៗ រួមនឹងទឹកជ្រោះលាក់ខ្លួនកណ្ដាលព្រៃជ្រៅ ជាទេសភាពដ៏ស្រស់ស្អាត គួរចាប់ចិត្តផង
ដែរ។

ពេលមកដល់ សាម័រ អ្នកក៏មិនគួររំលងតំបន់ផ្សារ អាភា (Apia) ព្រោះថា នៅទីនេះ មានតាំងលក់
ផ្លែឈើស្រស់ ដែលមានរសជាតិផ្អែមត្រជាក់។ ចំណែកផលិតផលសិប្បកម្ម នៅក្នុងផ្សារនេះ ក៏
នឹងមិនធ្វើឱ្យអ្នកខកចិត្តនោះដែរ។

ចំណែកកោះ គីរីទីម៉ាទី (Kiritimati) ឬកោះគ្រីស្ទម៉ាស់ នៃសាធារណរដ្ឋ គីរីបាទី (Kiribati) ក៏ជា
ប្រទេសដែលទទួលឆ្នាំថ្មីដំបូងគេ ក្នុងពិភពលោក ព្រោះតែស្ថិតនៅក្នុងតំបន់ពេលវេលា ដូច
សាម័រ។

ជាមួយនឹងទំហំផ្ទៃដីប្រហែល ៣២២គីឡូម៉ែត្រ និងមានចម្ងាយពីក្រុង ស៊ីតនី(អូស្ត្រាលី) ៦.៧០០
គីឡូម៉ែត្រ កោះ គីរីទីម៉ាទី គឺជាឋានសួគ៌របស់សត្វព្រៃ ជាកន្លែងដែលនៅមានលក្ខណៈធម្មជាតិ
ច្រើន។ នេះគឺជាទីតាំងដ៏អស្ចារ្យ សម្រាប់អ្នកទេសចរណ៍ដែលមានបំណងស្វែងយល់អំពីធម្មជាតិ
នៅទីនេះ។

បណ្ដាប្រទេសដែលទទួលឆ្នាំថ្មី ក្រោយគេបង្អស់


សាម័រ និង គីរីទីម៉ាទី ទទួលឆ្នាំថ្មី នៅម៉ោង ១៧ល្ងាច ថ្ងៃទី ៣១ធ្នូ (ម៉ោងនៅកម្ពុជា) ចំណែកពល
រដ្ឋនៃក្រុង ហូណូលូលូ (Honolulu) របស់កោះ ហាវ៉ៃ (Hawaii) អាមេរិក វិញ បែរជាទទួលឆ្នាំថ្មី នៅ
ម៉ោង ១៧ ថ្ងៃទី ១មករា ឆ្នាំ ២០១៥ (ម៉ោងនៅស្រុកខ្មែរ) ពោលគឺ ហូណូលូលូ ចូលឆ្នាំថ្មី ក្រោយ
សាម័រ និង គីរីទីម៉ាទី ដល់ទៅ ២៤ម៉ោង។

ស្ថិតនៅក្នុងតំបន់ភាគនិរតីនៃសហរដ្ឋអាមេរិក កោះ ហូណូលូលូ គឺជាទីក្រុងដ៏ធំរបស់ ហាវ៉ៃ។
វិមាន ឡូឡានី ផាលេស (Iolani Palace) សារមន្ទីរ ប៊ីសប (Bishop Museum) វិមានរំលឹកវិញ្ញាណ
ក្ខន្ធ អារីហ្សូណា (USS Arizona Memorial) នៅកំពង់ផែភីល (Pearl Harbor) វិទ្យាស្ថានស្រាវជ្រាវ
សមុទ្រ វ៉ៃគីគី ឬឆ្នេរសមុទ្រ វ៉ៃគីគី ជាដើម គឺជាទីតាំងល្បីឈ្មោះ សម្រាប់អ្នកទេសចរណ៍។

ហូណូលូលូ ជាទីក្រុងទំនើប ជាឋានសួគ៌សម្រាប់អ្នកមាន។ ម្យ៉ាងទៀត មនុស្សនៅទីនេះ ក៏មាន
ភាពរាក់ទាក់ គួរជាទីស្និទ្ធស្នាល។ ក៏ប៉ុន្ដែ ហូណូលូលូ មិនមែនជាតំបន់ដែលទទួលឆ្នាំថ្មីចុង
ក្រោយគេបង្អស់ក្នុងលោកនោះទេ រដ្ឋសាម័រអាមេរិក (American Samoa) ទើបជាតំបន់ទទួល
បានកិត្តិនាមនេះ។

សាម័រអាមេរិក គឺជាផ្នែកមួយស្ថិតក្នុងការគ្រប់គ្រងរបស់អាមេរិក នៅមហាសាគរប៉ាស៊ីហ្វិកខាង
ត្បូង ដែលមានរដ្ឋធានី ប៉ាហ្គូ ប៉ាហ្គូ ស្ថិតនៅក្នុងតំបន់ម៉ោង UTC-11។ ប្រជាជននៅទីនេះ ទទួល
ឆ្នាំថ្មី ក្រោយ ហូណូលូលូ របស់កោះ ហាវ៉ៃ ចំនួន ១ម៉ោង ពោលគឺនៅម៉ោង ១៨ថ្ងៃទី ១មករា ឆ្នាំ
២០១៥ (ម៉ោងនៅកម្ពុជា)៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ worldtimezone


Tags: new year 2015 American Samoa earliest and the latest Samoa ឆ្នាំ​ថ្មី ២០១៥