CamNews

សិស្សអាយុ១០ឆ្នាំម្នាក់បានបាញ់គ្រូរបស់គេបន្ទាប់មកក៏ សំលាប់ខ្លួន

ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានធ្វើការបាញ់ទៅលើគ្រូរបស់គេដោយកាំភ្លើងនិងបានធ្វើ
អត្តឃាតខ្លួនឯងនៅក្នុងភាគអាគ្នេយ៍ប្រទេសប្រេស៊ីលនេះបើតាមសំដីរបស់អាជ្ញាធរមូល
ដ្ឋានកាលពីថ្ងៃព្រហស្បត្តិ៍។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងសាលារដ្ឋ Alcina Dantas Feijao ក្នុងទីក្រុង Sao
Caetano do sul.យោងតាមសំដីរបស់ភ្នាក់ងារប៉ូលិសបានអោយដឹងថា កុមារា David Mota
Nogueira បានសុំលោកគ្រូរបស់គេទៅបន្ទប់ទឹក ក្រោយមកគេក៏ត្រលប់មកវិញជាមួយនិង
កាំភ្លើងក្នុងដៃ និងបានបាញ់លោកគ្រូរបស់គេដែលមានឈ្មោះ Rosileide Queiros de Oliverira, ដែលមានអាយុ ៣៨ឆ្នាំ នៅពីមុខសិស្សចំនួន ២៥នាក់។
ទាំងគ្រូនិងសិស្សបានធ្វើការដឹកជញ្ជូនមកកាន់មន្ទីរពេទ្យ តែក្មេងប្រុស David បានស្លាប់។ ចំណែកឯលោកគ្រូមានរបួសត្រង់ចង្កេះ ហើយបើតាមអាជ្ញាធរបានអោយដឹងថា គាត់ស្ថិត
នៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។ បើតាមមន្ត្រីប៉ូលីសរក្សាសន្តិសុខបានអោយដឹងថា កាំភ្លើងខ្លី
ដែលក្មេងនោះប្រើដើម្បីបាញ់ជនរងគ្រោះគឺជាកាំភ្លើងរបស់ឪពុកក្មេងនោះ។ ប៉ូលីសនៅមិន
ទាន់យល់ពីបញ្ហានៃឧក្រិតកម្មនេះទេ និងកំពុងធ្វើការសេពអង្កេតបន្តទៀត៕

ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា

Tags: 10 years oldkillshootingteacherstudentcrimesuidcide