CamNews

ព័ត៌មានអន្តរជាតិ 

បាញ់សម្លាប់ម្ដាយរួចយក កូនទើបនឹងកើតទៅបាត់


ទីក្រុង SPRING រដ្ឋ Texas សហរដ្ឋអាមេរិក, ទារកទើបនឹងកើតម្នាក់ត្រូវបានគេលួចយកពីម្ដាយដែល
ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអង្គារម្សិលមិញនេះ។ Kayla Marie Golden ជាម្ដាយអាយុ ២៨ ឆ្នាំ
បានទៅមន្ទីរពេទ្យដើម្បីពិនិត្យជាមួយ Keegan កូនអាយុបីថ្ងៃរបស់នាងដោយបានចតរថយន្ត Pick Up
របស់នាងនៅក្បែររថយន្ត Lexus មួយ។

ជាអកុសលនាង Golden បានមានការឈ្លោះទាស់សម្ដីជាមួយនារីម្នាក់ដែលនៅក្នុងរថយន្ត Lexus
ហើយបង្ករអោយមានការបាញ់បោះមកលើរូបនាង។ នារីដែលគេមិនស្គាល់អត្តសញ្ញាណដែលបើក
រថយន្ត Lexus នោះបានបាញ់ផ្ទួនៗមកលើនាង Golden ជាម្ដាយ ក្រោយមកជនដៃដល់បានរើសទារក
ដែលជាកូនរបស់ Golden ហើយបានប្រញ៉ាប់រត់គេចចេញជាមួយនឹងរថយន្ត Luxes របស់នាង នេះបើ
តាមសាក្សីបានប្រាប់។  Norris ដែលជាសាក្សីបានប្រាប់បន្តរទៀតផងដែរថា គាត់បានឮសម្លេងផ្ទុះ
អាវុធចំនួន ៧ គ្រាប់ហើយបានរត់ចេញមកមើលថាមារឿងអ្វី ដោយគាត់បានឃើញជនដៃដល់កំពុង
តែព្យាយាមរត់គេចជាមួយរថយន្ត Lexus ដែលមានប្រលាក់ឈាមនៅក្បែរទ្វារខាងឆ្វេងនិងមានទារក
នៅក្នុងដៃផង។ ខាងប៉ូលីសកំពុងតែស៊ើបអង្កេតលើបញ្ហានេះយ៉ាងក្ដៅគគុក។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost