Analise J. Garner នារីអាយុ ១៩ ឆ្នាំម្នាក់ដែលរស់នៅសង្កាត់ Suburban ទីក្រុង Chicago ត្រូវបាន
ចាប់ខ្លួនដោយសារតែបានខាំសុនខមួយក្បាលអោយរបួស និងបង្ករបួស្នាមដល់អ្នកម្ដាយរបស់
នាងផងដែរ។ នារីម្នាក់នេះត្រូវបានគេចោទពីបទ បង្កភាពឃោឃៅដល់សត្វ និងហិង្សាដែលបង្ក
ដោយភាពស្រវឹង។
ខាងប៉ួលីសបានប្រាប់ថាអ្នកជិតខាងរបស់ជនល្មើសបានរាយការណ៍មកថាមានការវាយតប់គ្នា
ដោយទំនាស់ពីផ្ទះដែលជនល្មើសរស់នៅជាមូយម្ដាយអាយុ ៣៧ ឆ្នាំរបស់ខ្លួនកាលពី ម៉ោង ៤
ទាបភ្លឺចុងសប្ដាហ៍មកនេះ។ ប៉ូលីសបានប្រាប់ទៀតថា Garner បានវាយម្ដាយរបស់នាងដោយ
ខ្ញាំមុខ និងខាំដៃ មិនត្រឹមតែប៉ុណ្ណោះដោយសារតែឆ្កែដែលចិញ្ចឹមក្នុងផ្ទះនោះបានមកខាំ Garner
២ ចង្កូមក្នុងពេលដែលនាងកំពុងតែវាយម្ដាយរបស់នាងនោះ នាងបានខាំបកវិញចំនួន ៣ កន្លៃង។
ប៉ូលីសបានប្រាប់ទៀតថាជម្លោះនេះបានកើតឡើងដោយសារម្ដាយរបស់នាងបានស្ដីបន្ទោស
កូនស្រីរូបនេះដោយសារតែដើរលេងជ្រុលដល់ម៉ោង ៤ ទាបភ្លឺហើយមានភាពស្រវឹងជោកខ្លួនទៀត
ផង។ តែយ៉ាងណាជនល្មើសរូបនេះត្រូវបានគេដាក់អោយនៅក្រៅឃុំ ក្រោយពីបង់ប្រាក់ ៣០០០$
តែសំនុំរឿងបានកសាងឡើងតុលាការហើយពីបទរំលោភសិទ្ធសត្វ និងបង្ករបួសស្នាមដោយសារ
ស្រវឹង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ huffingtonpost