ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំកំពូល ភារវកម្ម នៃក្រុមអាល់កៃដារ Nasir al-Wuhayshi ត្រូវបានសម្លាប់ ចោលហើយ ដោយសារការវាយប្រហារតាមអាកាស ដោយ យន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋ អាមេរិក នៅក្នុងប្រទេស យ៉េមែន នេះបើតាមប្រភពសន្តិសុខ គូស បញ្ជាក់អោយដឹងថា ដល់សារព័ត៌ មានរដ្ឋចិន ស៊ិនហួរ នៅយប់ថ្ងៃច័ន្ទ ម្សិលមិញនេះ ។
ប្រភពដដែលបន្តអោយដឹងថា មេដឹកនាំកំពូលនៃក្រុមអាល់កៃដា លោក Nasir al-Wuhayshi ត្រូវបាន សម្លាប់ជាមួយនឹងសមាជិកក្រុមអាល់កៃដា ដទៃៗទៀត នៅក្នុងទីក្រុង Mukalla នាខេត្ត Hadramount ភាគខាងត្បូងឆៀងខាងកើត ប្រទេស យ៉េមែន ថ្ងៃសុក្រកន្លងទៅនេះ ។ បន្ថែម ពីលើនេះ ប្រភពសារ ព័ត៌មានក្នុងស្រុក ប្រទេសយ៉េមែន ក៏ បាន ចុះផ្សាយ សម្រង់អត្ថបទ ស្តីពី ប្រធានបទដូចគ្នានេះដែរ ពោល មេដឹកនាំកំពូល អាល់កៃដា ត្រូវបានសម្លាប់ ដោយ បាន បន្តលើកឡើងអោយដឹងថា មេបញ្ជា ការយោធា លោក Qasim al-Raimi មានការបោះឆ្នោតអោយជាប់ឈ្មោះ និង កាន់តំណែងបន្តពីមេដឹក នាំត្រូវបានសម្លាប់ចោល ដោយ Drone សហរដ្ឋអាមេរិកខាងលើ ។ ទោះជាយ៉ាងណាក៏ដោយចុះ ក្រុម អាល់កៃដា ពុំទាន់មានការចេញផ្សាយ សេចក្តីថ្លែងការណ៍ របស់ខ្លួននៅឡើយទេ ។
គួរបញ្ជាក់ថា ករណីវាយប្រហារ តាមអាកាស ដោយយន្តហោះ គ្មានមនុស្ស បើកលើកនេះ ត្រូវគេកត់ សម្គាល់បានថា ជាការវាយប្រហារទ្រង់ទ្រាយធំមួយ ប្រឆាំងទៅនឹង មូលដ្ឋាន ក្រុមភារវករ អាល់កៃដា នៅឧបទ្វីប អារ៉ាប់ ដែលរដ្ឋាភិបាល រដ្ឋធានីវ៉ាស៊ិនតោន បាន ចាត់ ទុកថា ជាបណ្តាញភារវករ ដ៏មាន គ្រោះថ្នាក់ជាទីបំផុត នៅ មជ្ឈឹមបូពាហ៍ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ