CamNews

កីឡាអន្តរជាតិ 

ទស្សនា សកម្មភាពរបស់ Louis Van Gaal នៅថ្ងៃដំបូងជាអ្នកកាន់កាប់ក្រុម Manchester United (មានវីដេអូ)

ទីបំផុតលោកគ្រូ Louis Van Gaal ដែលត្រូវបានទស្សនិកជន រង់ចាំអស់រយៈកាលជាយូរដើម្បី មកដល់ទឹកដី Manchester United នោះឥលូវនេះ បានមកដល់ហើយ ។



លោកគ្រូ Louis Van Gaal បានបញ្ចប់ដំណើរក្នុង World Cup ហើយមិនត្រូវការ វិសមកាលអ្វីទេ ដែលគាត់បានឈានជើងចូល ទីលានហ្វឹកហាត់ Carrington របស់ Manchester United ជាផ្លូវ ការហើយ កាលពីព្រឹកថ្ងៃពុធ ម្សិលមិញ ។ លោកគ្រូ Van Gaal ស្លៀកពាក់ ឯកសណ្នានហ្វឹក ហាត់ដើម្បីស្វែងយល់ និងពិនិត្យមើលការ ហ្វឹកហាត់របស់ កីឡាករ អមដោយអ្នកចាត់ការខាង ទិញដូរកីឡាករ Ed Woodward និងជំនួយការ Ryan Giggs 



Manchester United នឹងធ្វើកម្មវិធីបង្ហាញខ្លួន លោកគ្រូ Louis Van Gaal នៅថ្ងៃនេះវេលាម៉ោង ៣ល្ងាច ម៉ោងនៅអង់គ្លេស ហើយបន្ទាប់មកថ្ងៃ សុក្រ នឹងធ្វើដំណើរទៅ អាមេរិកដើម្បីធ្វើការ ប្រកួត ជាលក្ខណៈ Tour កំដៅសាច់ដុំ មុនពេលបើករដូវកាល ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football louis van gaal ryan giggs manchester united