Berlin Fashion Week បានធ្វើអោយមានការភ្ញាក់ផ្អើលក្រោយពីបានធ្វើកម្មវិធីបង្ហាញម៉ូដមួយដែល
បានយកនារីមានផ្ទៃពោះមកដើរបង្ហាញម៉ូដ។
នារីៗទាំងនេះសុទ្ធសឹងតែជាអ្នកដើរម៉ូដអាជីព ហើយមានផ្ទៃពោះ។ Michael Michalsky ជាអ្នកដឹកនាំ
គំនិតនេះបានទទួលការរិះគន់ពីសំណាក់មហាជនជាខ្លាំងតែលោកបាននិយាយពន្យល់មកវិញថានេះ
គឺជាការបង្ហាញពីសម្លៀកបំពាក់ដែលត្រូវបានគេ Design ឡើងដើម្បីមនុស្ស។ តែអ្វីដែលទទួលរងការ
រិះគន់ខ្លាំងនោះគឺថាមានការបង្ហាញម៉ូដមួកដែលតម្រូវអោយនារីម៉ូដែលមានផ្ទៃពោះទាំងនោះស្រាត
ដើរបង្ហាញតែម្ដង គេថានេះគឺជាអំពើដែលមិនសមរម្យសោះឡើយដែល យកនារីជាម្ដាយមកដើរ
ស្រាតបែបនេះ៕