CamNews

តារា 

Selena Gomez ចេញទៅចូលរួមពិធី ដោយគ្មាន JB ទៅតាមជាលើកទី ១

កាលពីប៉ុន្មានថ្ងៃមុននេះនាង Selena Gomez បានបង្ហាញខ្លួនក្នុងកម្មវិធី 2012 Glamour Women
of the Year
ដែលនេះគឺជាលើកទី ១ ហើយក្នុងរយៈពេលជាង ១៨ ខែដែលនាងបានបង្ហាញខ្លួនទៅ
កម្មវិធីធំដុំដោយគ្មាន Justin Bieber ទៅជាមួយ។

តែយ៉ាងណាទោះបីជាដើរតែឯងក្ដីក៏តារារូបនេះនៅតែញញឹមបានយ៉ាងស្រស់ស្អាតជានិច្ច នាងបាន
បង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់រ៉ូបពណ៌ស ដែលមើលទៅគឺចាស់ទុំ ទោះបីជានាងទើបមានអាយុ
២០ ឆ្នាំក្ដី។

រឿងរ៉ាវស្នេហារបស់ JB និងនាង ត្រូវបានគេដឹងថាបានចប់ ហើយមកដល់ពេលនេះគេសង្កេតឃើញ
ថា Selena មិនទាន់មានមិត្តប្រុសថ្មីនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ idolator 


Tags: Selena Gomez fashion