CamNews

មិនគួរឲ្យជឿ 

រន្ធត់ហួស បើកឡានលឿនដូចព្យុះ បុកមនុស្ស ប៉ើងដូចសំឡី (មានវីដេអូ)

គ្រោះថ្នាក់ & ស្ទើរតែមិនគួរអោយជឿ ៖    យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រ
សារព័ត៌មាននាំមុខ Liveleak កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា នៅ
វេលាម៉ោងប្រមាណជា ៧ និង ៤៥ នាទីព្រឹក ឈានចូលថ្ងៃអាទិត្យ កន្លងទៅនេះ នៅឯក្រុង
Antelias ប្រទេសល៊ីបង់ ឯណោះវិញ    មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់ និង
ព្រឺក្បាលជាទីបំផុតមួយបានកើតឡើង នោះគឺ ឡានមួយគ្រឿង យាយពីថា បើកលឿនដូច
ព្យុះ និងស្ទុះទៅបុកទាំងកម្រោល ចំបុរសជាអ្នកធ្វើដំណើរថ្មើរជើងម្នាក់ ប៉ើងដូចសំឡី ប៉ើង
ចូលទៅក្នុងឪសថស្ថានមួយកន្លែង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ទាំងពីរនាក់បានទទួលរងរបួសធ្ងន់ និង
កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ។  បន្ថែមពីលើនេះ ទីភ្នាក់
ងារដដែល អះអាងថា ភ្លាមៗនោះ គេឃើញមាន    បុរសជាជនជាតិអេហ្ស៊ីប ដែលជាបុគ្គ
លិកបម្រើការអោយស្ថានីយ៍ប្រេងឥន្ទនៈក្បែរនោះបានស្ទុះរត់មកជួយបុរសជាអ្នកបើកបរ
ដែលជាជនជាតិអ៊ីរ៉ង់    ខណៈ បុរស  ជាជនរងគ្រោះ  ជាអ្នកធ្វើដំណើរថ្មើរជើងនោះ មាន
សញ្ជាតិជាពលរដ្ឋ ប្រទេស ស៊ីរី ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៕

ប្រការគួរចងចាំ ៖ គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ  ត្រូវផ្តើមចេញពីការគោរពច្បាប់
ចរាចរណ៍ , បើកបរដោយសុវត្ថិភាព ពាក់មួកសុវត្ថិភាព និងខ្សែក្រវាត់ការពារ, បើស្រវឹង
សូមកុំបើកបរ បើបើកបរ សូមកុំសេពគ្រឿងស្រវឹង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ liveleak


Tags: liveleak Antelias Lebanon pedestrian Pharmacy Iranian Syrian