CamNews

អាមេរិកព្រមាន ស៊ីរីចំពោះការប្រើប្រាស់អាវុធគីមី

វ៉ាស៊ិនតោន៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា វាគឺជាការទទួលខុសត្រូវ
មួយរបស់រដ្ឋាភិបាលស៊ីរី ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសរបស់ខ្លួន។

ភាពភ័យខ្លាចដ៏ធំមួយ   បានកើតឡើងនៅក្នុងតំបន់ភាគខាងលិច     បន្ទាប់ពីប្រធានាធិបតី
ស៊ីរី Bashar al-Assad ប្រកាសថា នឹងប្រើអាវុធគីមីរបស់ខ្លួន   ដើម្បីបង្រ្កាបក្រុមប៉ះបោរនៅ
ក្នុងតំបន់មួយចំនួននៅក្នុងប្រទេស។

យោងតាមអ្នកនាំពាក្យមកពីសេតាក់វិមាន  លោក James Carney  បានឱ្យដឹងថា អាមេរិក
ភ្លាមៗនោះ បានធ្វើដំណើរទៅពិភាក្សាជាមួយនឹងប្រទេសជិតខាងស៊ីរី  និងសហគមន៍អន្តរ
ជាតិ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពលើគីមីទាំងនោះ។ ហើយរដ្ឋាភិបាលស៊ីរីមានកាតព្វ
កិច្ចក្នុងការដោះស្រាយបញ្ហាអាវុធគីមីទំាងនោះ ធើ្វយ៉ាងណាឱ្យប្រទេសរបស់ខ្លួនមានសន្តិ
ភាព និងសុវត្ថិភាព៕


ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: Social Syrian Chemical Weapon