ស៊ីរី៖ ការសំលាប់រង្គាលនៅក្នុងប្រទេសស៊ីរីអស់រយៈពេល ១៦ខែ បានធ្វើឱ្យប្រជាពលរដ្ឋ
ជាច្រើនធ្វើការបះបោរប្រឆ្នាំងនឹងការដឹកនាំបែបផ្តាច់ការរបស់ប្រធានាធិបតីលោក Assad
ហើយអង្គការកាកបាទក្រហមអន្តរជាតិ បានប្រកាសជាផ្លូវការណ៍ថាជំលោះនេះនឹងក្លាយ
ទៅជាសង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរី។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការកាកបាទក្រហមអន្តរជាតិនិងអ្នកអង្កេតការណ៍
អង្គការសហប្រជាតិ បានឱ្យដឹងថា យើងបានប្រមូលពត៌មានលំអិតជាច្រើនដែលទាក់ទង
ទៅនឹងការសំលាប់ប្រជាពលរដ្ឋស៊ីវិលយ៉ាងសាវហាវ ក្នុងភូមិមួយ នៅតំបន់វាយប្រហារ
គ្នា នៅស៊ីរី។
អង្គការកាកបាទក្រហមអន្តរជាតិ និងអង្គការសហប្រជាជាតិ បានបន្តថា ការវាយប្រហារ
ដ៏ខ្លាំងខ្លានៅស៊ីវី បានធ្វើសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជា ១៧,០០០នាក់ ហើយ
អំពើហិង្សានេះ នៅតែបន្តកើតមានឡើងនៅជុំវិញទីក្រុង Damascus កាលពីថ្ងៃអាទិត្យ៕
ដោយ៖ វណ្ណៈ
ប្រភព៖ belfasttelegraph