CamNews

ស៊ីរីនឹងប្រើអាវុធគីមីបង្រ្កាបក្រុមប៉ះបោរ

ស៊ីរី៖ របបបែបផ្តាច់ការរបស់ប្រធានាធិបតី Assad បានខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការ
ប្រើប្រាស់អាវុធគីមី ដើម្បីបង្រ្កាបក្រុមប៉ះបោរប្រឆំាងនឹងរបបរបស់ខ្លួន។

យោងតាមបណ្តាញសារពត៌មាន  BBC  បានឱ្យដឹងថា  ស៊ីរីមិនមានការស្ទាក់ស្ទើរក្នុងការ
ប្រើប្រាស់អាវុធគីមីនោះទេ ប្រសិនបើ មានការប៉ះបោរប្រឆាំងនឹងស៊ីរីកាន់តែខ្លាំង។

យោងតាមលោក Nawaf Fares អតីតឯកអគ្គរាជទូតស៊ីរីនៅប្រទេសអឺរ៉ាក់  បានឱ្យដឹងថា
គ្មានរបាយការណ៍ច្បាស់លាស់ណាមួយ បង្ហាញថាស៊ីរីមានអាវុធគីមីនោះទេ។

លោក Nawaf Fares បានបន្តទៀតថា ការវាយប្រហារគ្នា  ដោយក្រុមប៉ះបោរប្រឆាំងនឹង
ស៊ីរី កាលពីសបា្តហ៍មុន  ធ្វើស៊ីរីបានបាត់បង់តំបន់ Damascus  របស់ខ្លួន។ បច្ចុប្បន្នតំបន់
Damascus កំពុងតែកាន់កាប់ ដោយក្រុមប៉ះបោរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Social Syrian Chemical Weapon