CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់គរគ្នារាប់សិបនាក់ ក្រោយយន្តហោះ យោធាមួយគ្រឿងធ្លាក់ កាលពី ថ្ងៃរសៀល ម្សិលមិញនេះ

ព័ត៌មានអន្តរជាតិ ៖ ចំនួនអ្នកស្លាប់ មានច្រើនលើសលប់ ពោល បានស្លាប់បាត់បង់ជីវិតដល់ទៅ ៧៦នាក់ឯណោះ ក្រោយយន្តហោះ យោធា C-130 Hercules មកពីមូលដ្ឋានទ័ព Algerian Air Force បានជួបនឹងឧបទ្ទេវហេតុធ្លាក់ កាលពីថ្ងៃរសៀល ថ្ងៃអង្គារ ម្សិលមិញនេះ នៅឯខេត្ត Oum El Bouaghi ប្រទេស អាល់ហ្សេរី (Algeria) នេះបើយោងតាមការដកស្រង់អត្តបទសារព័ត៌មាន ពី គេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ។


លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា យន្តហោះយោធាមួយគ្រឿងនេះ បាន ហោះចេញពីអាកាសយានដ្ឋានTamenrasset គោលបំណងឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរ ជាតិConstantine ។ យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ ពីនាយកដ្ឋានប្រយុទ្ធប្រ ឆាំងទៅនឹងគ្រោះអគ្គីភ័យ ថ្នាក់ជាតិ Fire Fighting Department បានអះអាងអោយដឹងថាករណី គ្រោះថ្នាក់ធ្លាក់យន្តហោះមួយគ្រឿងនេះ ខណៈពេលដែលយន្តហោះ កំពុងតែហោះ នៅរយៈ កំពស់ជាង ១,៤០០ ម៉ែត្រ ពីផ្ទៃដី ដោយនៅក្នុងនោះ មនុស្ស ៧៦ នាក់ ត្រូវបានរកអោយឃើញ ថាបានស្លាប់បាត់បង់ជីវិត រួមមានតាំងពី សាកសព ស្រ្តី ៤ នាក់ផងដែរ ។


ផ្ទុយទៅវិញ បើយោងតាម សេចក្តីរាយការណ៍ ពីក្រសួងការពារជាតិ ប្រទេសនេះ សរបញ្ជាក់ អោយដឹងថា មូលហេតុដែលនាំអោយមាន សោកនាដកម្ម ធ្លាក់យន្តហោះ លើកនេះ ទំនងមកពី កង្វះខាតនៃលទ្ធភាព ក្នុងការមើលឃើញ ឧបសគ្គ នៅចំពោះមុខ ខណៈតំបន់រងគ្រោះ ក៏កំពុង តែមានការវាយប្រហារដោយ ព្រុះព្រិលទឹកកក និង ធ្លាក់ខ្យល់ខ្លាំង ។

គួរបញ្ជាក់ផងដែរថា កាសែត El Watan បាននិយាយបញ្ជាក់អោយដឹង ប្រអប់ខ្មៅ មួយក្នុងចំ ណោមប្រអប់ខ្មៅ ពីរ ត្រូវបានគេរកឃើញមួយហើយ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Viral video Breaking news Algeria