ព័ត៌មានអន្តរជាតិ ៖ គួររំឮកថា អតីតរដ្ឋមន្រ្តី ក្រសួងគមនាគមន៍ លោក Malcolm Turnbul នឹង ចូលស្បថកាន់តំណែង នាពេលអនាគតដ៏ខ្លីខាងមុខនេះ ជា នាយករដ្ឋមន្រ្តីថ្មី ប្រទេសអូស្រា្តលី ក្រោយពីទទួលបានជោគជ័យ លើការបោះឆ្នោត ដោយទទួលបានសម្លេងឆ្នោត នាំមុខ ។
គួររំឮកថា ការ បោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស សេរី និយម នៅអូស្ដ្រាលីកាលពីយប់ថ្ងៃទី១៤ កញ្ញា ឃើញ ថាលោក Malcolm Turnbul ឈ្នះឆ្នោត ជាប្រធានគណបក្ស ដោយលោកបានសម្លេងគាំទ្រជាងលោកTony Abbott ។ បន្ថែម ពីលើនេះ ប្រភព បន្តអោយដឹងថា លោកMalcolm Turnbul បានសម្លេងឆ្នោត ៥៤ ហើយលោក Abbott បានសម្លេងត្រឹមតែ ៤៤ ប៉ុណ្ណោះនៅក្នុងជួរបក្ស។ លោកនាយករដ្ឋមន្ត្រីថ្មីMalcolm Turnbul បានប្រាប់អ្នកកាសែតថា ខ្ញុំពេញចិត្តទៅដោយសុទុដ្ឋិនិយម ហើយចាប់ពីថ្ងៃនេះតទៅប្រទេសយើង ទាំងមូលនឹងមានភាពរុងរឿង។ បន្ថែមលើនេះ លោកបានសន្យាថានឹងធ្វើឱ្យប្រទេសមួយនេះ រីក ចម្រើនវិស័យសេដ្ឋកិច្ច ដើម្បីឱ្យប្រជាជនរស់នៅទៅដោយភាពស៊ីវីល័យ ហើយនៅថ្ងៃទី១៥កញ្ញា លោកនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំសមាជិកសភា ដើម្បីសាទរនាយករដ្ឋមន្ត្រីថ្មីក្នុងប្រទេស។
បើតាមអនុប្រធានគណបក្សសេរីនិយមលោកស្រី Julie Bishop ដែល គាំទ្រលោក Malcolm Turnbulបានប្រាប់អ្នកកាសែតថា ប្រទេសអូស្ត្រាលីបានបើកទំព័រថ្មីហើយដើម្បីស្វាគមន៍នាយក រដ្ឋមន្ត្រីថ្មី។ លោកស្រីបានរម្លឹកអតីតកាលថា លោកស្រីទទួលស្គាល់លោក Tony Abbott បានខិតខំតស៊ូធ្វើការឱ្យប្រទេសជាតិយ៉ាងស្វិតស្វាញគួរសមដែរ។ ប៉ុន្តែអ្វីដែលគាត់សន្យា ក្រោយពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៣មក គឺមិនដូចការ រំពឹងទុកនោះទេ ។ ចាប់តាំងពីរយៈពេល៦ខែចុងក្រោយនេះ លោកTony Abbottបានធ្វើឱ្យវិស័យ សេដ្ឋកិច្ចស្រុតចុះយ៉ាងខ្លាំង។ ដូច្នេះមតិភាគច្រើននៅក្នុងបក្សបានបាត់បង់ជំនឿចិត្តលើលោក Abbott ហើយក៏ចង់ផ្លាស់ប្ដូរមេដឹកនាំចេញ ៕
ប្រភព ៖ ប៊ីប៊ីស៊ី វាយោអ្វេសអឹម