CamNews

រថយន្ត 

អស្ចារ្យ ម៉ូដែលដ៏ល្បី របស់ក្រុមហ៊ុន Honda ក្នុងទឹកដីអឺរ៉ុប គ្រោងនឹងវាយលុកចូលទីផ្សារអាស៊ី ឆាប់ៗនេះហើយ

យានយន្ដ៖ ក្រុមហ៊ុន Honda ដែលមានសាខាក្នុងតំបន់ទឹកដីអឺរ៉ុប បានលាតត្រដាងបង្ហាញពីស្នាដៃ ទំនើបអស្ចារ្យ របស់ម៉ូដែល Honda Civic Type R ស៊េរីឆ្នាំ ២០១៦ ជាមួយរូបរាងនៃការច្នៃម៉ូតជាទម្រង់​រថយន្ដ​ស្ព័តទាំងស្រុង។ 

យោងតាមការអះអាងរបស់គេហទំព័រ carscoops បានចុះផ្សាយឲ្យដឹងថា ម៉ូដែល Honda Civic Type R ស៊េរីឆ្នាំ ២០១៦ មិនទាន់មានការបង្ហាញ រូបរាងទាំងស្រុងក្នុងបណ្ដាទឹកដីអាស៊ីនេាះទេ ខណៈដែល ម៉ូដែល​នេះ ទើតែសម្រេចបានដោយជោគជ័យ ក្នុងទឹកដី UK ។ ទន្ទឹមគ្នានោះផងដែរ លោក  Takahiro Hachigo ដែលជា CEO ថ្មីរបស់ក្រុម​ Honda ក៏បានថ្លែងពីគម្រោងចររាចរ ម៉ូដែលនឹងដែរថា ក្រុមហ៊ុន​Honda នៅក្នុងប្រទេសជប៉ុន ក៏នឹងគ្រោង នាំយកម៉ូដែលនេះ ចូលមកអាស៊ីក្នុងពេលឆាប់ៗនេះដែរ ដើម្បី ដាក់​តាំង បង្ហាញលើទីផ្សារ ។ 

Honda Civic Type R ស៊េរីឆ្នាំ ២០១៦ បានត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី ពិព៌ណរថយន្ដអន្ដរជាតិ ក្នុងទីក្រុង Geneva របស់ប្រទេសស្វីស កាលពីដើមឆ្នាំ ២០១៥ ជាលក្ខណៈផលិតផលគំរូដំបូង នៃការបង្ហាញ​នូវថ្វីដៃ ការច្នៃប្រឌិតរូបរាង នឹងម៉ូតដ៏ទាក់ទាញ បំផុតសម្រាប់ យុវវ័យនៃសម័យរថយន្ដ​ស្ព័ត។ ​

ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ ម៉ូដែលនេះ មានសមត្ថភាពកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ liter ប្រើប្រអប់លេខអូតូ នឹងបញ្ជាល្បឿនដោយ កង់មុខដែលអាចរត់បានល្បឿនកំពូល ២៧០ គ.ម/ម៉។ សម្រាប់​តម្លៃវិញគឺ ៣០០០០ ផោន ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Honda Civic Type R 2016