CamNews

យល់ដឹង 

បុរស​ញៀន iPad ប្រយ័ត្ន "​ផុតពូជ​" !

មនុស្ស​ជាច្រើន​ភ័ន្តច្រឡំ​ថា iPad ​ ជា​ផលិតផល​អេឡិចត្រូនិក​មួយ​គ្មាន​គ្រោះថ្នាក់​ចំពោះ​
សុខភាព​មនុស្ស​។ តែ​លើ​ភាពជាក់ស្តែង អាំង​តង់​ស៊ី​តេ​វិទ្យុសកម្ម​របស់​វា ពុំ​ចាញ់ Laptop
ឡើយ មិនតែប៉ុណ្ណោះ​មាន​ឥទ្ធិពល​ដល់​គុណភាព "​មេជី​វិត​" ទៀតផង​» នេះ​បើតាម​ការព្រ
មាន​របស់​ពួក​ជំនាញការ​ចិន​។​



​គុណភាព​មេជី​វិត​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើតកូន ​។  តាម​អ្នកជំនាញការ​ចិន     គុណភាព​មេជី​វិត​
របស់​បណ្តា​មុខសញ្ញា កំពុង​រៀប​ផែនការ​បង្កើតកូន ជា​មធ្យម​ក្នុងចំណោម​មនុស្ស ៣​នាក់ គឺមាន​ម្នាក់
​អន់​។ ដោយឡែក  ​នៅ​ទីក្រុង​ណាន​ជី​ង ប្រទេស​ចិន មាន​បុរស​ជាច្រើន​កំពុង​ឈានចូល​វ័យ​ ៣០​ ឆ្នាំ
ទើប​ត្រៀមខ្លួន​រៀបការ ៣៥ ​ឆ្នាំ​ទើ​បង្កើតកូន​ ។  មនុស្ស​គ្រប់គ្នា​តែងមាន​ទស្សនៈ​ថា  អាយុ​របស់​ស្ត្រី​
មាន​ឥទ្ធិពល​ច្រើន​ដល់​ការបង្កើត​កូន   តែ​ជាក់ស្តែង​នោះ  បញ្ហាបង្កើត​កូន​ មាន​ទាក់ទង​យ៉ាងខ្លាំង​ជា
មួយនឹង​បុរស​ ។ គុណភាព​មេជី​វិត​របស់​បុរស "​ពេញកម្លាំង​"​បំផុត​នៅ​អាយុ ​២០-៣០ ​ឆ្នាំ​។​


តាម​ការស្រាវជ្រាវ​ក្នុងចំណោម  ២០០ ​ករណី  គ្មាន​កូន   ពួក​អ្នក​ដែល​ប្រាស្រ័យ​ជាប្រចាំ​ជាមួយ​វិទ្យុ
សកម្ម​អេឡិចត្រូនិក​នៅ​អាំង​ តង់​ស៊ី​តេ​ខ្ពស់ ឬ​ធ្វើការ​ក្នុង​បរិស្ថាន​ក្តៅ​ពេក លក្ខណៈ​ពេញលេញ ADN
របស់​មេជី​វិត ត្រូវ​ថយចុះ​យ៉ាងច្បាស់​ក្រឡែត​ ។ មាន​បុរស​ជាច្រើន​មាន​ទម្លាប់​អង្គុយ​លើ​សា​ឡុង និង​
ប្រើប្រាស់ iPad ក្នុង​រយៈពេល​យូរ​ ។ ប្រសិន​ដាក់​ឧបករណ៍​នេះ​លើ​ជើង កម្រិត​គ្រោះថ្នាក់ ក៏​ប្រហាក់
ប្រហែល​នឹង​កុំព្យូទ័រ​យួរដៃ​ដែរ​៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ childhelpline


Tags: international news strange entertainment