ព័ត៌មានកីឡាករ៖ លោក ប៉ាក់គីអៅ បានសម្រេចចិត្ដទិញផ្ទះរបស់ តារាចម្រៀង Rap ឈ្មោះថា Sean Combs នៅក្នុង តំបន់ Beverly Hill នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងតម្លៃត្រឹមតែ ១៧.៥ លានដុល្លារ សម្រាប់គ្រួសារបស់គាត់មុនថ្ងៃនៃការប្រកួតគ្នាជាមួយ Floyd ។
វិមានដ៏ស្កឹមស្កៃ តម្លៃត្រឹមតែ ១៧.៥ លានដុល្លារ ត្រូវបានក្លាយជាកាដូរដ៏គាប់ចិត្ដបំផុតសម្រាប់ គ្រួសាររបស់លោក ប៉ាក់គីអៅ ដែលគាត់សង្ឃឹមយ៉ាងមុតមាំថា ប្រពន្ធសំណព្វចិត្ដ និង កួនជាទីស្រលាញ់របស់គាត់ ពិតជាចូលចិត្ដ និង ភ្ញាក់ផ្អើលជាមិនខាន ក្រោយពេលបានមកឃើញ ។
លក្ខណៈសម្បត្ដិផ្ទះថ្មីរបស់ ប៉ាក់គីអៅ គឺ មានច្រកទ្វារចូល ពីរច្រក បរិវេណជុំវិញខាងក្រោយផ្ទះមានក្រាល ថ្មរល្អិត មានអាងទឹក ព្រមទាំងសួនច្បារ ទៀតផង។ ចំណែកខាងក្នុងផ្ទះ មានបំពាក់ជាមួយ គ្រឿងលំអរ ទំនើបៗជាច្រើន ។ ការសម្រេចចិត្ដ ទិញយកផ្ទះដ៏ស្រស់ស្អាតភ្លាមៗនេះ គាត់សង្ឃឹមថា នឹងអញ្ជើញសមាជិកគ្រួសាររបស់គាត់ទាំងអស់ដែលមានគ្នា ៧ នាក់ ឲ្យមករស់នៅ មុនថ្ងៃដែលគាត់ចូលរួមប្រកួតជាមួយនឹង Floyd ។
ប៉ាក់គីអៅ នៅមានផ្ទះ ២ កន្លែងទៀតនៅក្នុងប្រទេស ហ្វីលីពីន ដែលគាត់បានគ្រោងនឹងលក់ចេញ ។ ហើយបន្ទាប់ពីទិញផ្ទះថ្មីនេះបាន ហើយគាត់ គ្រោងនឹង ទិញផ្ទះថ្មីមួយបន្ថែមទៀតនៅក្នុងតំបន់ Laguna ជិតសាលាអន្ដរជាតិ ដែលផ្ដល់ភាពងាយស្រួលដល់កូនៗ គាត់ចូលរៀន ។