CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន ដាក់តាំងបង្ហាញ នាវាចម្បាំងយក្ស ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងស្វ័យការពារ ដែនសមុទ្រ របស់    ប្រទេស ជប៉ុន Japan's Maritime Self- Defense Force (MSDF) បានដាក់ដំណើរ តាមរយៈការតាំង បង្ហាញនាវាចម្បាំងយក្ស របស់ខ្លួន ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។


ប្រភពសារព័ត៌មាន ពីទំព័រ ស៊ីអិនអិន អោយដឹងថា ៖ នាវាចម្បាំងយក្សខាងលើត្រូវបានដាក់តាំងបង្ហាញ នៅក្នុងកម្មវិធីផ្លូវការមួយ ដែលត្រូវបានគេធ្វើឡើងនៅឯមូលដ្ឋានទ័ព  Yokusuka ជិតក្រុង Yokohama ។ របាយការណ៍ដដែលបន្តអោយដឹងថា ៖ នាវាចម្បាំងយក្ស ដ៏ធំបំផុត រ បស់ប្រទេសជប៉ុន ពុំធ្លាប់មាននៅ ក្នុងប្រវត្តិសាស្រ្ត ចាប់ពីសង្គ្រាមលោកលើកទី ២ មួយគ្រឿងខាងលើ នេះ មានឈ្មោះថា​ Izumo មានក្រុម នាវិកសរុប ៤៧០ នាក់ ជាមួយនឹងទម្ងន់សរុបដល់ទៅ ១៩,៥០០ តោន ។ ប្រភពដដែលបន្ថែមអោយដឹង ថា នាវាចម្បាំងយក្សមួយគ្រឿងនេះ គឺធំអស្ចារ្យ ប្រៀបបានទៅនឹងនាវាយក្ស ប្រភេទ Yamato ដែលធ្លាប់ បានប្រើប្រាស់ វាយកងកម្លាំងជើងទឹកសហរដ្ឋអាមេរិក នៅលើដែនទឹក  មហា សមុទ្រ ប៉ាស៊ីហ្វិក អំឡុង សង្គ្រាមលោកលើកទី ២ ។


គួររំឮកថា នាវាចម្បាំងយក្ស មួយគ្រឿងក្នុងចំណោម២គ្រឿងនៃប្រភេទ Yamato មានឈ្មោះថា Musashi នោះ ត្រូវបានរកឃើញ កាលពីដើមខែ មីនា ឆ្នាំ ២០១៥ នេះ ដោយក្រុម  ឯកជន នៃសេដ្ឋីអាមេរិក លោក Paul Allen ។ ខណៈមានរយៈបណ្តោយដល់ទៅ ២៤១ ម៉ែត្រនាវាចម្បាំងយក្ស Izumo វែងជាងនាវាយក្ស Hyuga ដល់ទៅ ៥១ ម៉ែត្រ ។ សេចក្តីរាយការណ៍ បញ្ជាក់ថា នាវាយក្ស Hyugaជាប់ឈ្មោះជានាវាចម្បាំង យក្សធំរហូតដល់បច្ចុប្បន្នភាព មកពី កងកម្លាំងស្វ័យការពារ ដែនសមុទ្រ របស់ប្រទេសជប៉ុន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS