CamNews

ព័ត៌មានអន្តរជាតិ 

កសិករ សម្រេចជោគជ័យ អស្ចារ្យ មានតែ ១​ គ្មាន ២​ ប្រឆាំង ឧក្រិដ្ឋកម្ម ក្នុងស្រុក

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យ ៤៥ ឆ្នាំ លោក Xi Yuejiu អាជីពជាកសិករ មកពីខេត្ត Jilin ប្រទេស នោះ ហេតុតែមានគំនិតស្រឡាញ់សន្តិភាព តាមរយៈ    ការប្រឆាំង  អោយ បាននូវ អំពើឧក្រិដ្ឋកម្មទាំង ឡាយលោកក៏បានសម្រេចជោគជ័យ ស្នាដៃថ្មី តាម រយៈ  ការផលិតឧបករណ៍ដែកមួយប្រភេទ មានតួ នាទីនិងប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំង ក្រុមឧក្រិដ្ឋជន ។


បំណែកនៃម៉ាស៊ីន ទម្ងន់ប្រមាណ ២,៦ គ.ក លោក Xi Yuejiu រំលេចស្នាដៃរបស់ខ្លួនឡើង  ដូចមាននៅ ក្នុងរូបភាពខាងក្រោម ជាឧបករណ៍ ទាក់ដៃនិងជើង ជនជាប់    ចោទ អោយជាប់រួចរឹតបន្តឹង អំណោយ និងមានប្រសិទ្ធភាពបំផុត មិនអោយជនសង្ស័យទាំងនោះ មានឱកាសរត់គេចខ្លួនបាននោះទេ   បន្ថែម ពីលើនេះ យោងតាមសម្តីអ្នកផលិតដោយផ្ទាល់ ឧបករណ៍មួយប្រភេទ  នេះ  ​ក៏អាចប្រើប្រាស់បាន ក្នុង បេសកម្មជួយសង្គ្រោះបានដូចគ្នាដែរ ។


ប្រសូត្រឡើងនៅក្នុងគ្រួសារ កសិករ ជីវិតពឹងផ្អែកទាំងស្រុង ទៅលើកសិដ្ឋាន  ចំនូលចិត្តលោក Xi ក្នុង ការបង្កើតឧបករណ៍ថ្មីៗ គឺមានតាំងពីតូចមកម្ល៉េះ ។ យោងតាម កិច្ចសម្ភាសន៍ ដោយផ្ទាល់ ជាមួយនឹង កសិករមានគំនិតឆ្នៃប្រឌិតរូបនេះ លោក Xi មានក្តីសង្ឃឹមយ៉ាងមុតមាំអោយដឹងថា ៖ សមិទ្ធផលស្នាដៃ ថ្មីរបស់លោក នឹងត្រូវយកទៅប្រើប្រាស់ ក្នុងផលប្រយោជន៍សង្គម តាមសាលារៀន មន្ទីរពេទ្យធនាគារ និងទីសាធារណៈផ្សេងៗទៀត ជាឧបករណ៍សុវត្ថិភាព ស្តង់ដា ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ សៀងហៃលីស


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong