យានយន្ដ៖ ជាថ្មីម្ដងទៀតហើយ ជាមួយនិងការបង្ហាញវត្ដមានយ៉ាង ល្អស្រស់ របស់ផលិតផល Acura ដែលជាក្រុមហ៊ុន ទទួលបានការគាំទ្រខ្ពស់លើ ទម្រង់នៃកាឆ្នៃម៉ូតរថយន្ដបានល្អ ទាក់ទាញ និង សង្ហា ។ មិនត្រឹមតែប៉ុណ្ណោះ ខណៈដែលនឹកឃើញដល់ផលិតផល របស់ក្រុម Acura ប្រិយមិត្ដ និងមិនអាចបំភ្លេចបានឡើយ ដែលកត្ដាតែមួយគត់សំខាន់ និង សំគាល់ថា ជាផលិតផលរបស់ក្រុមហ៊ុន នោះគឺ សម្លេង របស់រថយន្ដ។ រហូតមកទល់ ស៊េរីថ្មីដែលកំពុងនឹងបង្ហាញនេះ ក្រុមហ៊ុនបានកាន់តែ ប្រើសមត្ថភាព ឆ្នៃម៉ូតខ្លាំងឡើង ដើម្បីឲ្យសម្រេចបាន ក្នុងឆ្នាំ ២០១៥ នោះគឺ NSX Acura ស៊េរីឆ្នាំ 2016 ។
ប្រភពព័ត៌មាន យោងតាមការលើកឡើងរបស់ អ្នកឆ្នៃម៉ូតរថយន្ដផ្ទាល់ គឺអ្នកស្រី Michelle Christensen បានស្រាយបំភ្លឺឲ្យដឹងថា ជោគជ័យលើផលិតផលនេះ រូបអ្នកស្រី បានប្រើពេលវេលាសមល្មមដែរ ទម្រាំនិងសម្រេចបានរូបរាង ហើយនេះគឺជាស្នាដៃលើកទីមួយរបស់ អ្នកស្រីហើយ ។ បន្ថែមពីលើនេះទៅ ទៀត សម្រាប់ផលិតផលរបស់ Acura ទាំងអស់សុទ្ធសឹងតែ ប្រើសម្លេងខ្លាំង ដូច្នោះដើម្បីបង្កើតរូបរាងឲ្យសាកសមនឹងសម្លេង គាត់គប្បី ត្រូវធ្វើការវិភាគច្រើន លើចំណុចរូបរាងរបសរថយន្ដ។ ចំពោះ រូបរាងថ្មីដែលសម្រេចចេញនេះ គឺត្រូវបានការឆ្នៃម៉ូត ឲ្យភាពសាកសមច្រើនសម្រាប់នារី ។
NSX Acura ស៊េរីឆ្នាំ 2016 ត្រូវបានបំពាក់មកជាមួយនូវ សមត្ថភាព ៦ ម៉ាស៊ីន (V6) ហើយ ៣ ម៉ាស៊ីនទៀតសម្រាប់ប្រតិបត្ដិការណ៍ លើប្រព័ន្ធហាយប្រ៊ីត ហើយសម្រាប់លក្ខណៈពេសេសបន្ថែម NSX Acura ដំណើរការលើកង់ទាំង ៤ ដែលជម្រុញឲ្យរថយន្ដមានសន្ទុះកម្លាំងខ្លាំង ។ ចំណែកតម្លៃគឺ ១៥៥០០០ ដុល្លារ ។
ទស្សនារូបភាពខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ autonews