CamNews

យានយន្ត 

ក្រុមហ៊ុន Mazda ប្រកាសប្រមូលរថយន្ដត្រលប់មកវិញនូវម៉ូដែល Mazda 6 ស៊េរី ២០១៤ -១៥ មានជាង១០០០០០ គ្រឿង

យានយន្ដ ៖ ដំណឹងដ៏ក្ដៅគគុក ក្រោយពីក្រុមហ៊ុនផលិតរថយន្ដ Mazda បានប្រកាសជាសាធារណៈក្នុងប្រទេស សហរដ្ឋអាមេរិក ​ឲ្យប្រមូលត្រលប់​មកវិញ នូវម៉ូដែល Mazda6 ស៊េរីចាប់ពីឆ្នាំ ២០១៤ និង ២០១៥ ដែលបានចររាចរ​លើ​ទីផ្សារ​ចំនួន ១០០០០០ គ្រឿងរួចហើយ។ 

ការព្រួយបារម្មណ៍ដ៏ក្រៃលែង ក្រុមហ៊ុន Mazda សូមអំពាវនាវដល់អតិថិជនដែលជាម្ចាស់រថយន្ដ​ម៉ូដែល Mazda 6 ស៊េរី ២០១៤ និង ២០១៥ ឲ្យបញ្ជូនត្រលប់មកក្រុមហ៊ុនវិញ ដើម្បីធ្វើការត្រួតពិនិត្យ​ និង កែលំអរ​ចំណុចខ្វះខាត ដែលមានជាប់ទាក់ទិន លើប្រព័ន្ធ​គ្រប់គ្រងសម្ពាធកង់ ដូច្នេះ​ ក្រុម​ហ៊ុនសូមផ្ដល់ដំណឹង ជាបន្ទាន់ ។ ​  

អ្នកជំនាញឯកទេសក្រុមហ៊ុន បានបន្ដថា ការរកឃើញមូលហេតុដែលបង្ដឲ្យមានការហៅត្រលប់​មក​វិញនេះ គឺមិនកើតចេញពីគ្រោះថ្នាក់ ឬ ហេតុការណ៍អាក្រក់ អ្វីនោះឡើយ ៕


ដោយ៖ អឿ អ៊ុយ
ប្រភព៖ transport.asiaone 



 

 


Tags: Vehicle Mazda6 2014 to 2015