ព័ត៌មានកីឡា៖ ជាការពិតណាស់ ប្រសិនបើ Floyd Mayweather បដិសេធយ៉ាងដាច់ខាត ថា មិនព្រមផ្ដល់ឱកាសដល់ ប៉ាក់គីអៅ ប្រកួតម្ដងទៀតជាលើកទី២ ក្នុងឆ្នាំក្រោយមែននោះ ប៉ាក់គីអៅ គឺនឹងមានជម្រើសបី យ៉ាងក្នុងការជ្រើសរើសដៃគូរប្រកួតបន្ដទៀត សម្រាប់អាជីពរបស់គាត់។
ប៉ាក់គីអៅ បានទទួចដែរថា រូបលោក ក៏បានគិតពីរឿងនេះដែរ ថាតើគូរសម្រេចចិត្ដត្រូវ ជ្រើសរើសដៃគូរប្រកួត អាចជា ១ ឬ ២ នាក់បន្ដទៀត មុនពេលចូលនិវត្ដ។ ប៉ុន្ដែគ្រប់យ៉ាងគាត់ក៏មិនហ៊ានសម្រេចដោយ ឯករាជ្យនោះទេ ដែលត្រូវមានការផ្ដល់គំនិតពីគ្រូពេទ្យដែល ព្យាបាលការវះកាត់របស់គាត់ ។
Floyd Mayweather ធ្លាប់បាននិយាយពីគម្រោងនៃការសម្រេចចិត្ដ របស់ខ្លួនថាត្រូវប្រកួតតែម្ដងទៀតប៉ុណ្ណោះ នឹងចូលនិវត្ដ ហើយប្រសិនជារូបគាត់ពិតជាឈ្នះមួយការប្រកួតចុងក្រោយនោះមែន នោះគាត់នឹងបំបែក កំណត់ត្រាប្រវត្ដិសាស្ដ្រ ប្រកួតមិនដែលចាញ់ដូចជាកីឡាករ Rocky Marciano ដែលប្រកួតមិនដែលចាញ់ចំនួន ៤៨ ដង។
យោងតាមគេហទំព័ត៌បានឲ្យដឹងថា ប្រសិនបើ Floyd មិនយល់ព្រមជ្រើសរើស ដៃគូរប្រកួតចុងក្រោយជាប៉ាក់គីអៅទេ នោះប៉ាក់គីអៅ នឹងមានជម្រើស កីឡាករ ៣រូបបន្ថែម ដែលរង់ចាំការសម្រេចចិត្ដ ប្រកួតជាមួយកីឡាករ ពួកគេគឺ ៖
១. Amir Khan គឺជាកីឡាករដែលមិនធ្លាប់មានឱកាសប្រកួតជាមួយ ប៉ាក់គីអៅ នោះឡើយ ដែលកីឡាករវ័យក្មេងរូបនេះ ធ្លាប់មានប្រវត្ដិប្រកួត ខ្លាំងអស្ចារ្យមិនចាញ់ប៉ាក់គីអៅ នោះទេ ហើយម្យ៉ាងវិញទៀត ដៃគូរយកឈ្នះចុងក្រោយពួកគេគឺ Chris Algieri ដូចគ្នា។ Amir Khan បានមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយប៉ាក់គីអៅ មួយរយៈចុងក្រោយនេះ លើសពីនេះទៅទៀតនោះ ពួកគេទាំងពីរស្ថិតក្រោមការបង្វឹកដោយ លោក Freddie Roach អស់រយៈពេលជាច្រើនឆ្នាំមកហើយដូចគ្នាទៀតផង ។
២. Miguel Cotto ដែលជាគូរសត្រូវចាស់ធ្លាប់បានប្រកួតគ្នាកាលពី ឆ្នាំ ២០០៩ ហើយត្រូវ ប៉ាក់គីអៅ ផ្ដួលឲ្យសន្លប់ក្នុងទឹកទី ១២ ។ Miguel Cotto ថ្វីត្បិតធ្លាប់មានឈ្មោះត្រូវបរាជ័យក៏ពិតមែន ប៉ុន្ដែរហូតមកទល់ពេលបច្ចុប្បន្ន កីឡាកររូបនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងក្រៃលែង ក្នុងតំបន់ East Coast ផ្នែកមួយនៃ ទីក្រុង New York ។
៣. Marcos Maidana ក៏ជាកីឡាករដែលធ្លាប់បរាជ័យក្រោមថ្វីដៃរបស់ Floyd ផងដែរ ប៉ុន្ដែកីឡាកររូបនេះ មិនធ្លាប់បានជួបជាមួយ ប៉ាក់គីអៅ នោះទេ ។ Marcos Maidana ធ្លាប់ប្រកួតបាន ៣៥ ដង ចាញ់ ៥ ដង និង ឈ្នះ ៣០ ដង ។
នៅសល់តែអ្នកទាំងបីក្រោយនេះទេ ដែលអាចត្រូវលោក Bob Arum កំពុងតែសញ្ជឹងគិត ថាគួរសម្រេចយ៉ាងណា ប្រសិនជា Floyd ពិតជាបដិសេធដោយដាច់ខាតនឹងឱកាសចុងក្រោយនេះ មែន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ digitaljournal