អូស្រ្ដាលី៖ ការពិតណាស់ ក្នុងរយៈពេលប៉ុន្មានខែមុននេះ ក្រុមអ្នកអភិរក្សផ្នែកសត្វព្រៃ បាន
បង្ហោះរូបភាពវីដេអូ នៃសត្វពីងពាងក្ងោក សាសងស្នេហាគ្នាម្ដងទៅហើយ ដែលវីដេអូនោះ
បានធ្វើអោយមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល និងស្ងើចសសើរ យ៉ាងខ្លាំងពីភាពប៉ិនប្រ
សព្វ នៃសត្វពីងពាងក្ងោកឈ្មោល សុំស្នេហ៍ពីពាងក្ងោកញី។
តែថ្មីៗនេះ ក្រុមអ្នកអភិរក្សសត្វព្រៃ បានបង្ហោះនូវវីដេអូក្លីប ដែលបង្ហាញពីសត្វពីងពាងនេះ
រ៉ាំចាក់ក្បាច់ និងពុតពែនដងខ្លួនរបស់គេវិញម្ដង។ សត្វពីងពាងក្ងោកនេះ គឺមានខ្លួនតូច តែ
កន្ទុយរបស់គេ គឺរាយសាយធំដូចកន្ទុយសត្វក្ងោកបេះបិទ។
គួរបញ្ចាក់ផងដែរថា សត្វនេះ ភាគច្រើន គឺមានទំហំដងខ្លួន ៥ មីលីម៉ែត្រ និងជាញឹកញាប់
ត្រូវបានគេរកឃើញ នៅក្នុងតំបន់ព្រៃមួយ នៅប៉ែកខាងត្បូងឈាងខាងកើត នៃប្រទេសអូ
ស្រ្ដាលី។ នេះជាវីដេអូក្លីប នៃការរ៉ាំ របស់សត្វពីពាងក្ងោកនេះ សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail