CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន មេការ និង វិស្វករ ក្រោយអាគារ ១១ ជាន់ កំពង់ សាងសង់ បាក់រលំ សម្លាប់មនុស្ស ៩ នាក់

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរបានចេញសម្រង់អត្ថបទ សារព័ត៌មាន អោយដឹងថា​ ជនរងគ្រោះ   ស្លាប់បាត់បង់ជីវិត បានកើន ដល់ ៩​ នាក់ហើយ ក្រោយពីមានគ្រោះថ្នាក់ បាក់រលំ សំណង់អាគារ កំពស់ ១១ ជាន់មួយកន្លែង នា រដ្ឋ Tamil Nadu ភាគខាងត្បូង ប្រទេស ឥណ្ឌា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះខណៈក្រុម មនុស្សជិត ៤០ នាក់ ត្រូវបានគេភ័យខ្លាច ថាបានជាប់គាំង នៅក្រោម គំនរថ្ម បាក់បែកទាំងនោះ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា សំណង់អាគារ ស្ថិតនៅក្រោម   ការសាងសង់មួយនេះ បានបាក់រលំ ក្រោយពីមានភ្លៀងធ្លាក់មួយមេ យ៉ាងធំ ។ ក្រោយពីកើតមានឡើងនូវគ្រោះថ្នាក់ គេឃើញមានក្រុម អាជ្ញាធរ ជួយសង្គ្រោះ គ្រប់អង្គភាព ដែលពាក់ព័ន្ធ​បានចុះទៅដល់កន្លែងកើតហេតុ ពោល ចុះជួយ សង្គ្រោះ និង រុករក ជនរងគ្រោះ ដែលបានបាត់ខ្លួន ។

បើយោងតាម មន្រ្តី តំណាងអោយស្នងការប៉ូលីស ក៏  ដូចជា​ តំណាង  អោយនាយកដ្ឋាន ពន្លត់អគ្គី ភ័យអោយដឹងថា មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិត វិនាទី នៃ  ការបាក់រលំ  សំណង់អាគាររស់ នៅខាងលើ កាលពីល្ងាច ថ្ងៃសៅរ៍ ស្របពេលដែល មនុស្សច្រើនជាង ៥០ នាក់ បានជាប់នៅក្រោម គំនរថ្ម ។ មនុស្ស ចន្លោះពី ២០ ទៅ ២៥ នាក់ ត្រូវបានគេជួយសង្គ្រោះ ទាំងនៅរស់ខណៈពេលដែល ប្រតិបត្តិការជួយសង្គ្រោះ ក៏កំពុងតែ ដុតដៃដុតជើង មកទល់  នឹង បច្ចុប្បន្នភាព ដោយនៅក្នុង ក្រុម មនុស្ស ដែលជាជនរងគ្រោះ ត្រូវបានបញ្ជូន ទៅសម្រាកនៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ។​

គួររំឭកថា ក្រុមមន្រ្តីប៉ូលីស បានធ្វើការ  ឃាត់ខ្លួន មនុស្ស ៤ នាក់ ២ នាក់ ជា  អ្នកអភិវឌ្ឍន៍គម្រោង សាងសង់ ខណៈ ២ នាក់ទៀត ជាវិស្វករ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video India Asia Mumbai