CamNews

រថយន្ត 

ក្រុមហ៊ុន Lexus សម្រេចផលិតថ្មីទំនើបមួយទៀតហើយ គឺ Lexus NX 2015

យានយន្ដ៖ រូបរាងថ្មីបានលេចខ្លួនម្ដងទៀតហើយ របស់ក្រុមហ៊ុន Lexus ដែលចង់បង្ហាញពីគំនិតកែឆ្នៃ យ៉ាងទំនើប ទាក់ទាញ ស្ទើរតែ​មិន​អាចស្មានដល់ នោះគឺ Lexus NX 2015 ។ 

Lexus NX 2015 គឺជាម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន Lexus ដែលបានគ្រោងនឹង និមិទ្ធខ្លួនក្នុងទីផ្សារប្រកួត​​ប្រជែងនៅដើមឆ្នាំ ២០១៥ នេះ​ ខណៈដែលបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ខ្ពស់ ពីបណ្ដាប្រិយមិត្ដ អតិថិជន របស់ក្រុមហ៊ុន ។ 

ស្ថិតក្រោមការប្រឹងប្រែង ឆ្នៃប្រឌិតខ្ពស់លើទម្រង់រូបរាងដ៏ទាក់ទាញមួយនេះ Lexus NX 2015 ក៏ភ្ជាប់​មកនូវជម្រើស ដ៏ល្អប្រណិតផងដែរ​ដែលមាន លក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹង ម៉ូដែល​ Lexus NX 200t ​2015 ដែលមួយរយៈមុន បានប្រកាសខ្លួនចូលវាយលុកទីផ្សារ តាំងពីចុងឆ្នាំ​ ២០១៤ ដែលភ្ជាប់​មកជាមួយ​ប្រព័ន្ធ ហាយប្រ៊ីត ប៉ុន្ដែ​ម៉ូដែលដូចគ្នានេះ គឺមិនមានប្រព័ន្ធហើយ ប្រ៊ីតនោះទេ ។ 

Lexus NX 2015 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៥​ Liter ត្រូវនឹង ទំហំ ២៣៥ សេះ ប្រើ​ប្រអប់លេខអូតួ ស្មើនឹង ៦ លេខ។ សម្រាប់តម្លៃវិញ គឺ ៤០០០០ ដុល្លារ។ 

គូសបញ្ជាក់ឡើងវិញផងដែរថា ម៉ូដែល Lexus NX  មានច្រើន លក្ខណៈផ្សេងទៀត​ ដែលក្នុងនោះ មានដូចជា​ Lexus NX 200​t, 300t ដែលរូបរាងម៉ូដែលទាំងអស់នោះ មានសភាពប្រហាក់ប្រហែល​គ្នា​អាចនឹងមានការភាន់ច្រលំ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ toyotacars2015


Tags: Vehicle Lexus NX 2015