ភ្នំពេញ៖ តាមរយៈរូបថត៤សន្លឹក ដែលបានបង្ហាញពីទិដ្ឋភាព កាលពីសម័យមុន គឺចន្លោះ ឆ្នាំ១៩០០ នៅរាជធានីភ្នំពេញ បានលិចទឹកនៅតំបន់មួយចំនួន នៅពេលដែលមាន ភ្លៀងធ្លាក់មកម្តងៗ។
នាសម័យនោះ ខ្មែរបានស្ថិតនៅក្រោមការគ្រប់គ្រង របស់បារាំងនៅឡើយ ហើយការ ដាក់ លូបង្ហូរទឹកក៏បារាំងជារៀបចំដែរ ដែលសម័យនោះ លូមានលក្ខណៈតូចទើបធ្វើឲ្យទឹក មិនអាចហូរលឿន និងទាន់ពេលវេលាដែលជាហេតុ ធ្វើឲ្យទឹកជនលិចតែម្តង។
តាមរយៈរូបភាព៤សន្លឹកបង្ហោះលើទំព័រហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ទឹកដែលជនលិចនោះ គឺស្ថិតនៅចំណុចសំខាន់របស់ក្រុង ដែលមាន ទីតាំងរមណីយដ្ឋានវត្តភ្នំ ស្ពានជ្រោយចង្វា លំនៅឋានរបស់មន្រ្តីជាន់ខ្ពស់បារាំង។
សម័យបច្ចុប្បន្ន នារាជធានីភ្នំពេញ ឲ្យតែមានភ្លៀងធ្លាក់មកម្តងៗ គឺទឹកបានជន់ លិចធ្វើឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ក្នុងការធ្វើការដំណើរទៅវិញទៅមក ដែលជាហេតុធ្វើ ឲ្យសាលាក្រុងសហការ ជាមួយអង្គការចៃការបស់ប្រទេសជប៉ុន ដើម្បីរៀបចំប្រព័ន្ធលូសារជាថ្មី ដោយបានដាក់លូធំៗក្នុងការបញ្ជៀសទឹក៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល