ព័ត៌មានអន្តរជាតិ ៖ បច្ចុប្បន្នភាព និន្នាការ នៃការវិភាគប្រអប់ខ្មៅ យន្តហោះ Su-24 ដែលបានធ្លាក់ ដោយការបាញ់ទម្លាក់ ពីប្រទេសទួរគីនោះ គឺមិនអាចទៅរួចនោះទេ ពីព្រោះថា microchips ដែលនៅ ពីខាងក្នុងប្រអប់ខ្មៅនោះ ខូចខាតបាត់ទៅហើយ នេះបើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ពីសំ ណាក់រដ្ឋមន្រ្តីការពារជាតិប្រទេសរុស្ស៊ី ។
លោក Sergei Bainetov ប្រធាននាយកដ្ឋានសុវត្ថិភាពអាកាសចរណ៍ នៃក្រសួង ការពារជាតិប្រទេស រុស្ស៊ី គូសបញ្ជាក់ជាសង្ខេបនៅក្នុងសន្និសិទសារព័ត៌មាន អោយដឹងថា ៖ ការវិភាគដោយស្រង់ក៏ដូច ជាទាញយកទិន្នន័យពី microchips នៅក្នុងប្រអប់ខ្មៅយន្តហោះធ្លាក់នោះ គឺមិនអាចទៅរួចនោះទេ ពី ព្រោះថា អ្វីគ្រប់យ៉ាង ជាពិសេស microchips ខូចបាត់ទៅហើយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ពួកយើងកំពុងតែពិចារណា ស្វែងរកជំនួយ ពីវិទ្យាស្ថានវិទ្យាសាស្រ្ត រុស្ស៊ី ដើម្បីវិភាគក៏ដូចជា ទាញ យកទិន្នន័យ ពី Microchips ។ លោកបន្ថែមអោយដឹងថា នឹងមានការ ចំណាយ ពេលច្រើន សម្រាប់ ការងារប្រឈមមួយនេះ អមជាមួយនឹងការសន្យាថា នឹងមានការស្រាយ បំភ្លឺអោយកាន់តែឆាប់តាម តែអាចធ្វើទៅបាន។
បច្ចុប្បន្នភាព ការសិក្សាស្រាវជ្រាវ ក៏ដូចជាស៊ើបអង្កេត ទៅលើប្រអប់ខ្មៅ យន្តហោះរុស្ស៊ីធ្លាក់ គឺត្រូវ បានធ្វើឡើងពីសំណាក់ក្រុមអ្នកជំនាញ មកពីប្រទេសចិន សហរដ្ឋអាមេរិក និង អង់គ្លេស ។ ប្រភព បញ្ជាក់អោយដឹងថា ក្នុងចំណោមអ្នកជំនាញមកពី ៣ ប្រទេសខាងដើម ពុំមាន អ្នកជំនាញមកពីប្រ ទេសណាមួយ បង្កបញ្ហាប្រឈមនោះទេ ខណៈធ្វើការសិក្សាស្រាវជ្រាវ ប្រកបដោយតម្លាភាពបំផុត។
គួរបញ្ជាក់ថា រុស្ស៊ី ចាប់ផ្តើមវិភាគទិន្នន័យប្រអប់ខ្មៅយន្តហោះធ្លាក់ អំឡុង ថ្ងៃសុក្រសប្តាហ៍មុនមក ម្ល៉េះ ពោលចាប់តាំងពីមានការបើកប្រអប់ខ្មៅ នៅបន្ទប់ពិសោធន៍ ទីក្រុង ម៉ូស្កូ ជាសាធារណៈ ផ្សាយ ផ្ទាល់នៅពីមុខក្រុមអ្នកសារព័ត៌មាន ។ ទោះជាយ៉ាងណាក៏ដោយចុះ ភាគីរុស្ស៊ី បានអញ្ជើញ មន្រ្តីផ្លូវ ការពី ១៤ ប្រទេសអោយចូលរួម ប៉ុន្តែភាគច្រើនបានបដិសេធ ។ ចាប់តាំងពី មានករណីបាញ់ទម្លាក់ យន្តហោះចម្បាំងដោយប្រទេសទួរគី ទំនាក់ទំនងកាទូត រវាងប្រជាជាតិទាំង ២ រុស្ស៊ី ទួរគី ចាប់ផ្តើម ធ្លាក់ចុះទៅក្នុងសភាពល្អក់កករ ឈានទៅដល់ សង្គ្រាមពាក្យសម្តី និង ដាក់ ទណ្ឌកម្ម ប្រទេសទួរគី ជាដើម។ ប្រធានាធិបតី លោក Vladimir Putin បានហៅការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដោយសមភា គីទួរគី កាលពីអំឡុងខែវិច្ឆិកា កន្លងទៅនេះ ថា "ចាក់ក្រោយខ្នង" ។ មេបញ្ជាការរង អាកាសចរណ៍ផ្លូវ អាកាសរុស្ស៊ី លោក Sergei Dronov អោយដឹងថា កាលពីសប្តាហ៍មុននេះថា រុស្ស៊ី ពិតជាអាចបញ្ជាក់ បានថា យន្តហោះចម្បាំងខ្លួននៅពេលនោះ ពិតជាមិនបានបើកបំពានចូលដែនអាកាសប្រទេសទួរគី នោះទេ ហើយក៏មានការគម្រាមគំហែងណាមួយដល់ប្រជាជាតិ ទួរគីដូចគ្នាដែរ ។ ដោយឡែក ទួរគី ឯណោះវិញទេ ដែលបានសន្មត់ថា យន្តហោះបើកបំពានដែនអាកាស ឈាន ទៅបាញ់ទម្លាក់តែម្តង រហូតផ្ទុះសង្គ្រាមពាក្យសម្តី និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និងអ័រតេ