ក្រុមហ៊ុន Honda ទើបតែធ្វើការបង្ហាញម៉ូតូប្រភេទ 400 cc ចំនួនបីស៊េរី សំរាប់ទីផ្សារប្រទេសជប៉ុន
ជាមួយរូបរាង មិនសូវជាខុសគ្នាប៉ុន្មានទេ បើប្រៀបជាមួយបីស៊េរី 500cc ដែលបានបង្ហាញណែនាំ
កាលពីចុងឆ្នាំមុន។ ពួកយើងនៅតែទទួលបាន ម៉ូតូបីស៊េរី ជាមួយការចូលចិត្តបីប្រភេទផ្សេងគ្នា រួម
មាន CBR400R ប្រភេទ Sports សំរាប់អ្នកចូលចិត្ត Style បែបកីឡា, CBR400F ប្រភេទ Naked
សំរាប់អ្នកដែលចូលចិត្ត បែបមាំទាំ និងសេរីភាព និង CBR400X ប្រភេទ Adventure សំរាប់អ្នកដែល
ចូលចិត្តធ្វើដំណើរឆ្ងាយ។ ម៉ូតូទាំងបីស៊េរីនេះ មានតំលៃចន្លោះពី 6626 - 7666 USD ទៅតាមស៊េរី
ពណ៌ និងមាន ABS រឺក៏អត់។
Honda បានឲ្យដឹងថា ម៉ូតូទាំងបីស៊េរីនេះស៊ីសាំង 39,7 km/លីត្រ ជាមួយនឹងលក្ខខណ្ឌរត់ស្មើក្នុង
ល្បឿន 60km/h។
តំលៃនៃម៉ូតូទាំងបី៖
CBR400R
CBR400F
CBR400X
ដោយ៖ សិលា
ប្រភព៖ TTE