អវកាស ៖ភពសុក្រដែល ជាភពទី២ បន្ទាប់ពីព្រះអាទិត្យ ឬត្រូវបានគេស្គាល់ថា ជាផ្កាយព្រឹក មានការ ពិតចម្លែកជាច្រើន ដែលលោកអ្នកមិន ធ្លាប់បានដឹងពីមុនមក ដែលក្រុមអ្នក វិទ្យាសាស្រ្តនឹង ធ្វើការបង្ហាញជូន លោកអ្នកឲ្យបានជ្រាប ដូចខាងក្រោមនេះ ៖
១. ភពសុក្រ គឺជាភពដែលសម្បូរ ដោយភ្នំភ្លើងច្រើនជាងគេបំផុត ក្នុងចំនោមភពដទៃទៀត នៅក្នុងប្រព័ន្ទ ព្រះអាទិត្យ។ ក្រុមអាកាសយានិកដឹងថា មានភ្នំភ្លើងសកម្មជាង ១.៦០០ កន្លែងនៅលើផ្ទៃភពសុក្រ ក៏ប៉ុន្តែ នៅមានភ្នំភ្លើងតូចៗដទៃទៀតដែលក្រុមអាកាសយានិក មិនអាចមើលឃើញច្បាស់។
២. មួយថ្ងៃនៅភពសុក្រស្មើ នឹង ២៤៣ថ្ងៃនៅភពផែនដី (វិលជុំវិញខ្លួនឯង យឺតបំផុត)។
៣. ក្នុងចំនោមភព នៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងអស់ ភពសុក្រគឺបងប្អូនភ្លោះរបស់ភពផែនដី ដែលភព ទាំង២នេះមានទំហំស្ទើរប៉ុនគ្នា។ ដោយឡែក គោចរណ៍របសភពសុក្រមាន ទីតាំង នៅជិតគោចររបស់ ភពផែនដី ដែលធ្វើឲ្យវាមានពពកនៅក្នុងបរិយាកាសដូចជាភពផែនដីដែរ។
៤. ដោយសារតែបរិយាកាសរបស់ភពសុក្រពោរពេញទៅដោយ ឧស្ម័នកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះ កញ្ចក់ វាបានធ្វើឲ្យផ្ទៃភពទាំងមូលមានសីតុណ្ហភាពក្តៅជាងភពផ្សេងៗ ដែលសីតុណ្ហភាពជាមធ្យមមាន ៤៧០ អង្សារសេ អាចរំលាយសំណ បានមួយរំពេច។
៥. សម្ពាធខ្យល់នៅភពសុក្រ មានសភាពខ្ពស់ជាង សម្ពាធខ្យល់នៅតំបន់សមុទ្ររបស់ ភពផែនដីដល់ទៅ ៩០ដង (ប្រៀបដូចកប់មនុស្សក្នុងភក់ខាប់ និង ក្តៅ)។
៦. ភពសុក្រគឺជាភព ដែលកម្រនឹង ធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ។
៧. ភពសុក្រគឺជាភព ដែលតែងតែបញ្ចេញពន្លឺភ្លឺ ជាងគេនៅលើផ្ទៃមេឃបន្ទាប់ពី ព្រះច័ន្ទនៃភពផែនដី។
៨. ល្បឿនខ្យល់នៅភពសុក្រស្មើរ នឹងល្បឿនខ្យល់គួច ដ៏ខ្លាំងជាងគេបំផុតនៅភពផែនដី ដែលមានល្បឿន ៧២៤ គីឡួម៉ែត្រក្នុងមួយម៉ោង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល