CamNews

តារា 

អីយ៉ា! Angelina Jolie មិនត្រឹមតែមកកម្ពុជាទេ ថែមទាំងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរទៀត!

ព័ត៌មានកំសាន្ត ៖ ក្រោយគោរពតាមពាក្យសន្យាថា នឹងចាក់បញ្ចាំងរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" តារាហូលីវូដរូបនេះមិនបានបំភ្លេចពាក្យសន្យារបស់ខ្លួនឡើយថា នឹងបើកសម្ពោធរឿងនេះនៅប្រទេសកម្ពុជាដំបូងបង្អស់ ហើយពេលនេះនាង Angelina Jolie ក៏បានធ្វើតាមពាក្យសន្យារបស់នាងរួចហើយដែរ បន្ទាប់ពីធ្វើដំណើរពីប្រទេសនាងរបស់នាងមកកាន់ប្រទេសកម្ពុជា ទឹកដីខេត្តសៀមរាប ។ 

អ្វីដែលកាន់ប្លែកជាងនេះទៅទៀតដែលមហាជនមិនទាន់បានដឹងនោះគឺ នាង Angelina Jolie មិនត្រឹមតែមកកម្ពុជាទេ ថែមទាំងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរទៀតផង ពិតជាធ្វើឲ្យមហាជនមិនសរសើរមិនបានឡើយ ។ 

បើចង់ដឹងថាតារាល្បីឈ្មោះរូបនេះគ្រង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរស្អាតដល់កម្រិតណា សូមទៅទស្សនារូបថតជាច្រើនសន្លឹកនៅកម្ពុជាទាំងអស់គ្នា ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Angelina Jolie