CamNews

ព័ត៌មានអន្តរជាតិ 

ម្សិលមិញ វៀតណាម ព្រមាន ចិន ពីការរុករក ប្រេង នៅដែនទឹកជម្លោះ សមុទ្រចិនខាងត្បូង

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃអង្គារ ម្សិលមិញនេះ វៀតណាម ព្រមានចិន ពីការរុករកធនធានរ៉ែធម្មជាតិ នៅក្នុងដែនទឹកជម្លោះ សមុទ្រចិនខាងត្បូង នេះបើយោងតាមចុះ  ផ្សាយ ពីសារព័ត៌មាន Reuters ។ គួរបញ្ជាក់ ថា កាលពី  ពេល កន្លង  ទៅនេះ សេចក្តីរាយការណ៍ បញ្ជាក់ ឲ្យដឹងថា រដ្ឋាភិបាលទីក្រុង ប៉េកាំង ប្រទេសចិន បានតម្លើង និងខួងប្រេង នៅត្រង់ចំនុចកណ្តាល នៃ ដែនទឹក ជម្លោះសមុទ្រចិន ខាងត្បូង ដែលជាបញ្ហាប្រឈម ជាតំបន់ជម្លោះរវាងរៀតណាម ចិន ដែល  ពុំទាន់ច្បាស់នៅឡើយទេ ថាស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ប្រជាជាតិណាមួយ ។

ប្រភពបន្តអោយដឹងថា កាលពីពេលកន្លងទៅ នាពាក់កណ្តាលឆ្នាំ ២០១៤ ចលនានៃការខួងប្រេង ពី សំណាក់រដ្ឋាភិបាលប្រទេសចិន បាននាំមកនូវភាពល្អក់កករ ឈានដល់កម្រិតសូន្យ នៃទំនាក់ទំនង ការទូតចិន វៀតណាម ក្រោយពីចិន បានតាំងនិងតម្លើងអណ្តូងរ៉ែប្រេង រយៈពេល  ១០ សប្តាហ៍ នៅ ក្នុងដែនទឹកសមុទ្រចិន វៀតណាម ខណៈពេលដែលចិនផ្តាច់មុខថា ជាដែនទឹក  ប្រជាជាតិរបស់ខ្លួន ពេញទំហឹង ។ អ្នកនាំពាក្យឲ្យក្រសួងការបរទេស វៀតណាម ឲ្យដឹងថា មូលដ្ឋាន រុករកប្រេងខាងលើ បានផ្លាស់ប្តូរទីតាំងហើយ នៅថ្ងៃសៅរ៍កន្លងទៅនេះ ទៅកាន់ទីតាំងថ្មី ដែល  ជា ទី តាំងខ្សែតម្រួត តែ មួយនៃព្រំដែនទឹក រវាងប្រជាជាតិ ចិន វៀតណាម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong South China Sea