ព័ត៌មានកំសាន្ត ៖ មនុស្សម្នាក់ៗតែងតែមានសិល្បៈក្នុងការតែងខ្លួនផ្សេងៗពីគ្នា ដូច្នេះហើយចូលកុំព្យាយាមបង្ខំនរណាឲ្យចូលចិត្តអ្វីដែលយើងកំពុងតែស្រលាញ់ ព្រោះចិត្តគេមិនដូចជាចិត្តរបស់យើងឡើយ ។
បើយើងនិយាយដល់រឿងចាក់សាក់វិញ មានអ្នកខ្លះស្រលាញ់ផ្គាប់មុខ រីឯអ្នកខ្លះវិញក៏ស្អប់ដល់ឆ្អឹង ប៉ុន្តែយើងនៅតែមិនអាចហាមឲ្យគេលុបសាក់នៅលើខ្លួនគេ ដើម្បីយើងបានឡើយ ព្រោះជាអ្វីដែលគេស្រលាញ់ ។ ងាកមកចាប់អារម្មណ៍ជាមួយនិងលោក Marco Maurer វិញដែលជាបុរសកំពូលចាក់សាក់ពេញខ្លួន ហើយលោកក៏ត្រូវបានគេស្គាល់ថា គឺជាបងប្រុសបង្កើតរបស់តារាថៃល្បីឈ្មោះលំដាប់ជួរមុខគឺ លោក Mario Maurer ផងដែរ ។
លោក Marco គឺជាបុរសសង្ហាមួយបែប រីឯលោក Mario ក៏សង្ហាមួយបែបដែរ គ្រាន់តែអ្នកទាំងពីរមានសិល្បៈក្នុងការស្លៀកពាក់និងតុបតែងខ្លួនខុសប្លែកពីគ្នា ទោះបីជាបងបងប្អូនបង្កើតនឹងគ្នាក៏ដោយចុះ ។
តួឯកប្រុសក្នុងរឿង "បេះដូងពីរសម្រាប់អូន" លោក Mario គឺជាបុរសម្នាក់ដែលចូលចិត្តស្លៀកពាក់និងតុបតែងខ្លួនបែបសាមញ្ញ រីឯ លោក Marco វិញ ចូលចិត្តចាក់សាក់ស្ទើរពេញខ្លួន ហើយនេះគឺជាអ្វីដែលលោកចូលចិត្ត ។ ហើយសាក់នៅលើខ្លួនរបស់លោក Marco មានអ្នកខ្លះស្រលាញ់និងអ្នកខ្លះទៀតក៏ស្អប់ ភាគច្រើនគឺនារីៗតែម្តង ព្រោះគេមិនចូលចិត្តបុរសដែលចាក់សាក់នោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook