CamNews

តារា 

Mario Maurer ប្រាប់អំពីទំនាក់ទំនងស្នេហាជាមួយមិត្តស្រី និងកាដូថ្ងៃកំណើត

កំសាន្ត ៖ ស្រលាញ់គ្នាយូរឆ្នាំណាស់ដែរមកហើយ ទំនាក់ទំនងរបស់តារាសម្តែងប្រុសលោក Mario Maurer ជាមួយនិងនាង JunJera Junpitakchai ក៏នៅល្អដូចដើម បើទោះបីជាអ្នកទាំងពីរមិនដែលបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមក៏ដោយចុះ ។ 

ងាកមកជាមួយនិងកិច្ចសម្ភាស៍របស់តារាសម្តែងវ័យ ៣០ ឆ្នាំរូបនេះវិញលោកបានឆ្លើយថា ស្នេហារបស់លោកនិងសង្សារគឺនៅល្អដូចដើមនោះទេ ។ ចំពោះរឿងដែលនាង JunJera Junpitakchai បានផុសរូបលោកនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនជូនពរថ្ងៃកំណើតនោះ លោក Mario Maurer គាត់ក៏បានចូលខមមិន នៅពេលដែលគាត់បានឃើញមិត្តស្រីផុសដែរ ។ 

ចំនែកឯរឿងកាដូវិញ​ តួប្រុសក្នុងរឿង "បុផាលាក់លម្អង" រូបនេះបាននិយាយថា នាង JunJera Junpitakchai បានជូនកាដូជាសូកូឡា ព្រោះលោកចូលចិត្តរបស់នេះខ្លាំងណាស់ ៕




ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai