CamNews

តារា 

មិត្តស្រី Mario Maurer ចាប់ផ្តើមបង្ហាញភាពផ្អែមល្អែមនៅលើ IG ក្នុងថ្ងៃពិសេស

កំសាន្ត ៖ កាលពីថ្ងៃទី ០៤ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញនេះគឺជាថ្ងៃកំណើតរបស់កំពូលតារាសម្តែងលំដាប់ A របស់ប្រទេសថៃគឺលោក Mario Maurer ​ហើយមិត្តស្រីរបស់លោកក៏បានបង្ហោះរូបលោក ព្រមទាំងភ្ជាប់មកជាមួយចំណងជើងយ៉ាងវែង ព្រមទាំងផ្អែមល្អែម ទាំងដែលមិនធ្លាប់បង្ហាញអារម្មណ៍បែបនេះនៅលើបណ្តាញសង្គមពីមុនមកទេ ។ 

នៅក្នុងឆ្នាំថ្មីនេះ Mario Maurer ត្រូវបានគេដឹងថា មានវ័យដល់ទៅ ៣០ ឆ្នាំហើយ ប៉ុន្តែមុខមាត់នៅស្រស់សង្ហាដដែល ។ ចំនែកឯទំនាក់ទំនងស្នេហាជាមួយនិងនាង JunJera Junpitakchai និងការងារសិល្បៈក៏រលូនដូចគ្នា ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai