កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រុមហ៊ុន Sony បានបង្ហាញនូវឧបករណ៏លេងហ្គេមសេរីថ្មី ដែលគ្រោងនឹង ចេញលក់ក្នុងឆ្នាំ 2011 នេះ។ ឧបករណ៏លេងហ្គេមសេរីថ្មី មានឈ្មោះថា PSP2 ឬ NGP ដែលមកពីពាក្យថា Next Generation Portable។ ឧបករណ៏លេងហ្គេមសេរីថ្មីមានលក្ខណៈពិសេសគួរអោយចា ប់អារ ម្មណ៏ជាច្រើនដូចជា៖ អេក្រង់ Touch Screen ទំហំ 5 inch ជាមួយនឹង Moulti-touch Screen នៅខាងក្រោយដែលធ្វើអោយការលេងកាន់តែមានភាពអស្ចារ្ យ។ មិនតែប៉ុណ្ណោះ PSP2 ឬ NGP នេះមាន Camera ចំនួន 2 (មុខ និងក្រោយ) ថែមទៀត ជាមួយនឹងប្រព័ន្ធ 3G & Wifi ដែលអនុញ្ញាត អោយអ្នកលេងអាចលេងជាក្រុមដើម្បីធ្វើការប្រកួតប្រ ជែង បន្ថែមជាមួយការ Built in Microphone សំរាប់ ជជែកកំសាន្ត ។ PSP2 ឬ NGP នូវមានចំនុះពិសេសជាច្រើន ដែលអ្នកពិនិត្យដោយខ្លួនឯងដោយគ្រាន់ តែមើលនូវ វីឌីអូខាងក្រោមៈ